ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » សង្ស័យ​បម្រុង​លួច​សម្ភារៈ ប្រជាពលរដ្ឋ​ប្រទះឃើញ ក៏​ចាប់វាយ​បែក​មុខ​បែក​មាត់

សង្ស័យ​បម្រុង​លួច​សម្ភារៈ ប្រជាពលរដ្ឋ​ប្រទះឃើញ ក៏​ចាប់វាយ​បែក​មុខ​បែក​មាត់

ភ្នំពេញៈ កាលពី​វេលា​ម៉ោង១នឹង៣០នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅ​ច្រក​ផ្លូវលំ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ម្ដុំ​រោងចក្រ​ស៊ីម៉ង់ត៍ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ គាត់​បានឃើញ​ជនសង្ស័យ​ខាងលើ កំពុង​ពួន​សម្ងំ​នៅ​នឹង​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ​សង្ស័យថា ជា​ចោរ​បម្រុង​លួច​សម្ភារៈ​បាន​ស្រែក​ឆោឡោ​ផ្អើល​អ្នក​នៅ​ម្ដុំ​នោះ ក៏បាន​តាម​ចាប់​ហើយ​វាយ​ទៅលើ​ជនសង្ស័យ ហើយ​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរ​បាន​រដ្ឋបាល​ចាក់អង្រែលើ​សួរនាំ។

ជនសង្ស័យ ឈ្មោះ ធូ ធា អាយុ១៧ឆ្នាំ ស្នាក់នៅ​ស្រុក​ស្អាង ធ្វើការ​នៅ​ក្រុង​តាខ្មៅ ហើយ​មុនពេល​កើតហេតុ​គាត់ បាន​មកលេង​ក្លឹប​នៅ​ទីក្រុង​ភ្នំពេញ ខណៈដែល​ចេញមក​វិញ​ក៏​លេចចេញ​មនុស្ស​មួយក្រុម​ជិះ​ម៉ូតូ​ជិត១០គ្រឿង​មក​ដេញ​វាយ​គាត់ ហើយ​គាត់​ក៏​រត់ឡើង​ទៅសម្ងំ​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​បាន​ដេក​អស់​ជិត១ម៉ោង ស្រាប់​តែមាន​ប្រជាពលរដ្ឋ​មក​ចាប់វាយ​គាត់​នឹង​ប្រគល់​ឲ្យ​សមត្ថកិច្ច ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya