ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឆ្លៀត​ឱកាសល្អ លួច​ទូរស័ព្ទ​ពេទ្យធ្មេញ ម្ចាស់​ឃើញ​ទាន់​ស្រែក​ផ្អើល

ឆ្លៀត​ឱកាសល្អ លួច​ទូរស័ព្ទ​ពេទ្យធ្មេញ ម្ចាស់​ឃើញ​ទាន់​ស្រែក​ផ្អើល

ភ្នំពេញៈ កាលពី៥ល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅ​មុខផ្ទះ​ពេទ្យធ្មេញ ផ្សារ​ឯករាជ្យ១ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ម្នាក់ ឃើញ​ទូរស័ព្ទ​ដាក់​នៅលើ​តុ ក្នុងផ្ទះ​ពេទ្យធ្មេញ  ឆ្លៀតឱកាស​ឆក់យក​បាន​ហើយ ព្យាយាម​រត់គេច ម្ចាស់​ឃើញ​ទាន់ ស្រែក​ផ្អើល ដល់​ពលរដ្ឋ​ក្បែរ​ខាង ជួយ​ដេញចាប់បាន​ស្វាគមន៍ វាយ​សំពង​ប៉ោង​មាត់​រួច​ប្រគល់​ឲ្យ​ប៉ូលិស ។

ជនសង្ស័យ​មានឈ្មោះ ឆាយ រ័ក្ស ភេទ​ប្រុស អាយុ២២ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ចំណែក​ជនរងគ្រោះ ជា​ម្ចាស់​ទូរស័ព្ទ ជា​ម្ចាស់ផ្ទះ​ពេទ្យធ្មេញ មិន​បានមក​ដាក់ពាក្យ​បណ្តឹង​ឡើយ ក្រោយពី​យកបាន​ទូរស័ព្ទ​វិញ ទុក​ឲ្យ​ប៉ូលិស​ចាត់ការ​ទៅតាម​នីតិវិធី ។ ទូរស័ព្ទ ដែល​ជនសង្ស័យ​ប៉ុនប៉ង​លួច ម៉ាក iPhone 6 Plus ត្រូវបាន​ម្ចាស់​យក​វិញ​ហើយ ។

មុន​កើតហេតុ ជនសង្ស័យ​ចូលទៅ​ផ្ទះ​ពេទ្យធ្មេញ  ឃើញ​ទូរស័ព្ទ​ម្ចាស់ផ្ទះ​ទុកចោល​លើ​តុ ក៏​ឆក់​យកបាន​ហើយ រត់គេចខ្លួន ត្រូវបាន​ម្ចាស់​ឃើញ​ទាន់​ស្រែកចោរៗ ផ្អើល​ពលរដ្ឋ​ដេញចាប់បានភ្លាមៗ សំពង​យ៉ាង​ចាស់ដៃ ទើប​ប្រគល់​ឲ្យ​ប៉ូលិស ។

មុន​កើតហេតុ ខ្លួន​ទៅផ្ទះ​ពេទ្យធ្មេញ ក្នុង​គោលបំណង​ឲ្យ​គ្រូពេទ្យ​ប៉ះ​ធ្មេញ ដោយ​អង្គុយ​រងចាំ​យូរ ហើយ​ក្រឡេកឃើញ​ទូរស័ព្ទ​ម្ចាស់ផ្ទះ​ទុក​លើ​តុ​ចោល មានចិត្ត​ស្រឡាញ់​ចង់បាន ឆ្លៀតឱកាស ឆក់យក​បាន​ហើយ ព្យាយាម​រត់គេច ត្រូវបាន​ម្ចាស់​ដេញតាម ស្រែក​ផ្អើល​ប្រជាពលរដ្ឋ ជួយ​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​តែម្តង  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya