បាត់ដំបង ៖ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក ហៀង ប៊ុនថា អធិការស្រុកថ្មគោល បានអោយដឹងថា ក្មេងប្រុសដែល លង់ទឹកស្រះស្លាប់មានឈ្មោះ ចំរើនបញ្ញា អាយុ២ឆ្នាំ មានឪពុកឈ្មោះ ព្រឿង វិចិត្រ អាយុ៣១ឆ្នាំ និងម្តាយឈ្មោះ ប៉ាន់ ចំណាន អាយុ៣០ឆ្នាំ រស់នៅភូមិកើតហេតុ ។ ស្រះទឹកមានទំហំ១០គុណ១០ម៉ែត្រ មានជំរៅ២ម៉ែត្រ នៅជាប់ផ្លូវដើមានទឹកពេញប្រៀប។
លោក ហៀង ប៊ុនថា បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើកោសលវិច័យ និងធ្វើកំណត់ហេតុរួចប្រគល់សពជូនសាច់ជាតិយកធ្វើបុណ្យតាមប្រពៃណី ៕