ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ដេកស្លាប់ ដោយសារ​គាំងបេះដូង

បុរស​ម្នាក់​ដេកស្លាប់ ដោយសារ​គាំងបេះដូង

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ដេក ខណៈ​កំពុង​ដេក​ស្រាប់​តែមាន​អា​ការៈមិន​ស្រួលខ្លួន ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក​ឯកជន​មួយភ្លាមៗដែរ ប៉ុន្តែ​ពេលទៅដល់​គ្រូពេទ្យ​ឃើញ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​មិន​ហ៊ាន​ទទួល​ព្យាបាល​ឡើយ ។ ទើប​ដឹក​បន្ត​ទៅកាន់​មន្ទីរពេទ្យ​ផ្សេង​មួយទៀត​ហើយ​ពេល នោះ​គ្រូពេទ្យ​បាន​ពិនិត្យមើល និង​បាន​ប្រាប់ថា​គាត់​ស្លាប់​បាត់ទៅហើយ ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំងយប់​ពាក់កណ្ដាល​អធ្រាត្រ ដែល​តាម​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​របស់​នគរបាល​បញ្ជា​ក់ថា គាត់​ស្លាប់​ដោយ​ជម្ងឺ​គាំងបេះដូង​និង​លើសឈាម ។ ហេតុ​ការ​ណ៏​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង១២យប់ ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុង​ភូមិ​ជ្រៃ​មង្គល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ បុរសរងគ្រោះ​ឈ្មោះ ធី​ម ធឿន អាយុ២៩ឆ្នាំ​មុខរបរ​ជាង​ផ្សា​ដែក មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ  មាន​ប្រពន្ធ​ឈ្មោះ ប៉ក់ បូរី អាយុ២៥ឆ្នាំ និង​មាន​កូនស្រី​ម្នាក់​នៅក្នុង​បន្ទុកគ្រួសារ ។

បុរសរងគ្រោះ​ខាងលើ មាន​ជម្ងឺលើសឈាម​រយៈពេល​ជិត​មួយឆ្នាំ​កន្លងមក​ហើយដោយ​ឡែក​នៅ​វេលាយប់​ថ្ងៃកើតហេតុ គាត់​បាន​ចូលដេក​ជាធម្មតា រហូត​ដល់ពេល​ពាក់កណ្ដាល​អធ្រាត្រ ស្រាប់​តែមាន​អាការ​មិន​ស្រួលខ្លួន​ហើយ​ក្រុមគ្រួសារ​បាន​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​សម្ភព​ថ្នល់ទទឹង​ដើម្បី​សង្គ្រោះបន្ទាន់ភ្លាមៗ ។ លុះ​ពេលទៅដល់​ដោយ​ឃើញ​ជនរងគ្រោះ​មាន​អាការ​ធ្ងន់ធ្ងរ​ពេក​គ្រូពេទ្យ​នៅ ទីនោះ​ប្រាប់ថា មិន​ហ៊ាន​ទទួល​ព្យាបាល​ទេ ទើប​នាំគ្នា​ដឹក​ត្រឡប់ក្រោយ​វិញ​យកទៅ​កាន់​គ្លីនិក​ឯកជន​ម្ដុំ​ផ្សារ​បែក​ចាន​វិញ ។ ខណៈនោះ​លោកគ្រូ​ពេទ្យ​បាន​ប្រាប់ថា ជនរងគ្រោះ​ស្លាប់​ហើយ ទើប​ដឹក​សព​ទៅផ្ទះ​វិញ​ដើម្បី​ឲ្យ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ឲ្យ​នគរបាល​ជួយ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​តាមច្បាប់  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya