ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​អ្នកបើក​ម៉ូតូ​ម្នាក់

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​អ្នកបើក​ម៉ូតូ​ម្នាក់

(កំពត): បុរស​ម្នាក់​បាន​ស្លាប់​ដោយ​បែកក្បាល​ខ្ទេច​នៅនឹងកន្លែង​កើតហេតុ ខណ:បើកបរ​ម៉ូតូ ត្រូវ​រថយន្តបុក​ចំ​ពេញ​ទំ​ហ៊ឹង នៅ​ម៉ោង៦និង២៥នាទី ថ្ងៃទី១៦ ខែ​កក្ត​ដា ឆ្នាំ២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ៣១ ស្ថិតក្នុង​ភូមិ​ទន្លេ​នាម ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ។

ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត ឈ្មោះ ហ៊​ត សាវឿន ភេទ​ប្រុស អាយុ៣៥ឆ្នាំ រស់នៅ​ភូមិ​គោក​ព្រិច ស្រុក​ត្រាំកក់ ខេត្តតាកែវ។ជន​រង​គ្រោ:បើកបរ​ម៉ូតូ​គុប​ជ្រុង ពណ៍​ទឹក​ប៉ិច ពាក់​ស្លាក​លេខ តាកែវ 1M-1997។ ចំណែក អ្នកបើកបរ​រថយន្ត​ហ៊ី​ណូ​មាន​ស្លាក​លេខ​ភ្នំពេញ3A1973 ពណ៌​ស្លឹកឈើ​ចាស់ មាន ឈ្មោះ​ហ៊ិ​ន វ​ណ្ណះ ភេទ​ប្រុស អាយុ២២ឆ្នាំ មាន​ទីលំនូវ​ភូមិ​អណ្តូង​ខ្មែ ឃុំ​អំពិល ស្រុក​កំពុងសៀម ខេត្តកំពុងចាម។ មន្ត្រីនគរបាល​រូបនេះ បន្ត​ឲ្យ​ដឹង​ទៀតថា មុន​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពេញ​ទំ​ហ៊ឹង ខណ:រត់​ប​ញ្ជ្រា​ស់ទិស​គ្នា ក៏​បណ្តាល​ឲ្យ​ដួល​បោក​បែកក្បាល​ខ្ទេច បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង។ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​នៅ​និង​កន្លែងកើតហេតុ​ផងដែរ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya