ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ម្ចាស់​ងងុយដេក ឡាន​ក៏​ងងុយដេក​ដែរ បណ្តាល​ឲ្យ​បុក​រះ​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ របួសធ្ងន់​ម្នាក់

ម្ចាស់​ងងុយដេក ឡាន​ក៏​ងងុយដេក​ដែរ បណ្តាល​ឲ្យ​បុក​រះ​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ របួសធ្ងន់​ម្នាក់

ភ្នំពេញៈ គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ៣ ខាងត្បូង​កងពល​ង៧០ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​ហ្វ​ត​មួយគ្រឿង ប្រភេទ​ទេសចរណ៍ ដោយសារ​អ្នកបើកបរ​ងងុយដេក  បាន​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ បណ្តាល​បុរស​ជាជាង​រងរបួស​ធ្ងន់ និង​ខូចខាត​សម្ភារៈ​មួយចំនួន​រួមទាំង​ម៉ូតូ១គ្រឿង​ផងដែរ។

រថយន្ត​បង្ក​ម៉ាក FORD STRANSIT ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-3506 ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឃុន ខុម អាយុ៥៥ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ស្នាក់នៅ​កន្លែងកើតហេតុ។

គាត់​បើកបរ​រថយន្ត​តាម​បណ្តោយ​ផ្លូវជាតិ៣ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ពី​ភ្នំពេញ​ទៅ​កំពត លុះ​មកដល់​ចំណុចកើតហេតុ ដោយសារ​គាត់​ងោក​មួយភាំង ស្រាប់តែ​រថយន្ត​រេ​ចូល​បុក​កន្លែង​ជួលជុល​ម៉ូតូ តែម្តង បណ្តាល​ឲ្យ​បុរស​ជាជាង​ម៉ូតូ​រងរបួស​ធ្ងន់ ត្រូវ​ក្រុម​សង្គ្រោះបន្ទាន់​កងពល៧០ អង្គភាព៧១១ ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​វាស់វែង រួច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​ចរ​ចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ​ពេល​ក្រោយ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya