ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឡាន​មួយគ្រឿង​ស្ទុះ​ទៅបុក​ពាង​របស់​អ្នកស្រុក ហើយ​បន្ត​ធ្លាក់​ស្រះ សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស

ឡាន​មួយគ្រឿង​ស្ទុះ​ទៅបុក​ពាង​របស់​អ្នកស្រុក ហើយ​បន្ត​ធ្លាក់​ស្រះ សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស

ភ្នំពេញៈ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង៩និង២០នាទី យប់​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅ​ចំណុច​ស្រះ​ទឹក ក្នុងភូមិ​ស្លែង​រលើង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

អ្នកបើកបរ​រថយន្ត​មិនត្រូវ​បាន​គេ​ឲ្យ​ស្គាល់​អត្តសញ្ញាណ​នោះទេ។ រថយន្ត​បង្កហេតុ​ម៉ាក តូយ៉ូតា តា​កូ​ម៉ា ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2B-2616។

គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​ខាងលើ ចេញពី​ការដ្ឋាន​សំណង់​មួយកន្លែង​ឆ្ពោះទៅ​ទិសខាងកើត ដោយសារ​អ្នកបើកបរ​សង្ស័យ​មិន​ស្ទា​ត់ដៃ ក៏​ជាន់​ហ្គា​ទាំង​បង្ខំ​ជ្រុល​ទៅបុក​ពាងទឹក​បែក​អស់១ ហើយ​ស្លន់​ពេក​បួង​ចង្កូត​ជ្រុល​ធ្លាក់ចូល​ទៅក្នុង​ទឹកស្រះ ត្រាំ​ទឹក​ហាក់បីដូចជា​ក្តៅស្អុះ។ ករណីនេះ​សំណាងល្អ អ្នកបើកបរ​លូន​ចេញ​ក្រៅ​រួច ពុំមាន​រងរបួស ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya