ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស២នាក់ របួសធ្ងន់ ដោយ​ម្នា​ក់បាក់​ភ្លៅ និង​ម្នាក់​សន្លប់​ស្ដូកស្ដឹង​លែង​ដឹងខ្លួន ករណី​គ្រោះថ្នាក់​ចរាចរណ៍

បុរស២នាក់ របួសធ្ងន់ ដោយ​ម្នា​ក់បាក់​ភ្លៅ និង​ម្នាក់​សន្លប់​ស្ដូកស្ដឹង​លែង​ដឹងខ្លួន ករណី​គ្រោះថ្នាក់​ចរាចរណ៍

ភ្នំពេញៈ  កាលពី​វេលា​ម៉ោង១០និង៣០នាទី យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ បុរស២នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ដោយ​ម្នា​ក់បាក់​ភ្លៅ និង​ម្នាក់​សន្លប់​ស្ដូកស្ដឹង​លែង​ដឹងខ្លួន បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​ព្រូស នៅ​ចំណុច​ខាងមុខ​ច្រកចូល​ផ្សារ​ទំនើប សុ​វណ្ណា តាម​បណ្ដោយ​ផ្លូវ​លេខ២៧១ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ដ​មួយគ្រឿង​ម៉ាក ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-1816 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ២៧១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ពេលមកដល់​ចំណុចកើតហេតុ រថយន្ដ​ក៏​បត់​ឆ្វេង​ឆ្លងផ្លូវ​ចូល​ច្រក​ផ្សារ​ទំនើប​សុ​វណ្ណា​បាន​ពាក់កណ្ដាល​ផ្លូវ ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក និ​ច ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DE-5821 ជិះ​ដោយ​បុរស​ពីរ​នាក់ ក្នុង​ល្បឿន​លឿន​ទិសដៅ​បញ្ច្រាស​គ្នា​បុក​ចំក្បាល​រថយន្ដ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​ទាំង២ រងរបួស​ធ្ងន់។ ចំណែក​ម៉ូតូ និង​រថយន្ដ រង​ការខូចខាត​ទាំងសងខាង  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya