ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​រវាង ឡាន​និង​ឡាន បុក​គ្នា បណ្ដាល​អោយស្លាប់

គ្រោះថ្នាក់​ចរាចរណ៍​រវាង ឡាន​និង​ឡាន បុក​គ្នា បណ្ដាល​អោយស្លាប់

ខេត្ដ​កណ្ដាល ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ វេលា​ម៉ោង ២១ និង៤៥ នាទី​យប់ ចំណុចកើតហេតុ​ចន្លោះ​គីឡូម៉ែត្រ លេខ២៩និង៣០នាទី ភូមិ​អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល រថយន្ត​កុងតឺន័រ ម៉ាក DONGFENG KININD ពណ៌ ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3C-9060 មាន​ទិសដៅ ភ្នំពេញ ទៅ​កំពង់ផែ​ស្វ័យ​យ័​ត​ភ្នំពេញ ។ ចំណែក​រថយន្ត​កែច្នៃ​បែន​ដឹក​ដី ពណ៌ ខៀវ គ្មាន​ផ្លាកលេខ មាន​ទិសដៅ ភ្នំពេញ ទៅ​អ្នក​លឿង ។

ក្នុង​រថយន្ត​ជិះ​គ្នា០៤នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ ចំនួន ០២ នាក់ ភេទ ប្រុស ។ ១.ឈ្មោះ លន់ ទិ​ត្យ អាយុ២២ឆ្នាំ​នៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ (ស្លាប់​នៅនឹងកន្លែង) ២.ឈ្មោះ មាន សំបាន អាយុ២៥ឆ្នាំ នៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ(ស្លាប់​នឹង​កន្លែង)
៣.មិន​ស្គាល់​អត្តសញ្ញាណ​រង​បួស តាម​ពត៍​មានបាន​ឲ្យ​ដឹងថា​ក្នុង​រថយន្ត​ដឹក​ដី​ជិះ​គ្នា០៤នាក់ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ដី​រត់​គេចខ្លួនបាត់។ក្រោយ​កើតហេតុ​ប៉ុស្ដិ​នឹង​ជំនាញ​បាន​ចុះ​បន្ត​នីតិ​វិ​ធំ​នឹង​ស្រោ​វ​ជ្រាវ​រក​អ្នកបើកបរ​រថយន្ត​ទាំង២នឹង​រក​ក្រុមគ្រួសារ​សព​ប្រគល់ជូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។រួច​ប្រមូលយក​មធ្យោបាយ​មកកាន់​អធិការដ្ឋាន។

មូលហេតុៈ​នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ខាងលើ​រថយន្ត​កុងតឺន័រ​បានធ្វើ​ដំណើរ​មកដល់​ចំនុចកើតហេតុ។ ជិត​ដល់​ផ្លូវ​ចូល​កំពង់ផែ​ស្វ័​យ័​ត​ភ្នំពេញ។ ក្នុងស្ថានភាព​ផ្លូវ ចង្អៀត រថយន្ត កុងតឺន័រ​បាន​ចាប់​ហ្វាំ​ង​បន្ថយល្បឿន​ស្របពេលនោះ​រថយន្ត​ដឹក​ដី​បើក​ក្នុងទិសដៅ​ស្រប ហ្វាំ​ង​មិនទាន់​ក៏បាន​បុក​លើ​រថយន្ត​កុងតឺន័រ​ពីក្រោយ​ចំ​ចំហៀង​ចែង​ខាងស្ដាំ​បណ្ដាលអោយ​ស្លាប់​មនុស្ស​ជិះ​លើ​រថយន្ត​ដឹក​ដី២នាក់​នៅនឹងកន្លែង។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​និង​រថយន្ត​ដឹក​ដឺ​រត់​គេចខ្លួនបាត់។សន្និដ្ឋាន​ចំពោះ​ករណីនេះ​បណ្ដាលមកពី​អ្នកបើករថយន្ត​ដឹក​ដី​បើក​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​មិនបាន​មើល​ស្ថានភាព​ផ្លូវ​ខាងមុខ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya