ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ពេញចិត្ត​ទេ​បងប្អូន ចាប់ឆ្នោត​ដណ្តើមយក​ទៅណា​បងប្អូន (សម្រេចចិត្ត​តែងខ្លួន​ធ្វើជា​ស្រី​បន្លំ​ចូល​រោងចក្រ ហើយ​ដើរចូល​ទៅដល់​ក្នុង​បន្ទប់​រដ្ឋបាល)

ពេញចិត្ត​ទេ​បងប្អូន ចាប់ឆ្នោត​ដណ្តើមយក​ទៅណា​បងប្អូន (សម្រេចចិត្ត​តែងខ្លួន​ធ្វើជា​ស្រី​បន្លំ​ចូល​រោងចក្រ ហើយ​ដើរចូល​ទៅដល់​ក្នុង​បន្ទប់​រដ្ឋបាល)

ភ្នំពេញ ៖ កាលពី​ថ្ងៃទី១៤ខែកក្កដា​ឆ្នាំ២០១៧ បុរស​ម្នាក់​ដោយសារតែ​រក​ការងារ​ធ្វើ​មិនបាន ក៏ សម្រេចចិត្ត​តែងខ្លួន​ធ្វើជា​ស្រី​បន្លំ​ចូល​រោងចក្រ ហើយ​ដើរចូល​ទៅដល់​ក្នុង​បន្ទប់​រដ្ឋបាល តែដោយសារ​ខាង​រដ្ឋបាល​មិន​ស្គាល់​រួច​បាន​ប្រាប់​ទៅ​ថៅកែ​រោងចក្រ​រាយការណ៍​មក​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​យកមក​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​ដង្កោ នៅក្នុង​រោងចក្រ​កាត់ដេរ​យីហោ​CRCH ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ជនសង្ស័យ​ឈ្មោះ បាន បុ​ន ភេទ​ប្រុស អាយុ២៣ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ចូលទៅក្នុង​បន្ទប់​រដ្ឋបាល ហើយ​ពុំមាន​អ្នកណា​ស្គាល់​ហើយ​មិនដឹងថា ជា​អ្នកណា ទើប​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ដង្កោ​យកមក​សួរនាំ ក្រោយពីរ​សួរនាំ​ជនសង្ស័យ​ឆ្លើយថា រូបគេ​ជាម​នុស្ស​ប្រុស​ទេ សព្វថ្ងៃ​រស់នៅ​ជាមួយ​ជី​ដូង​ចាស់​អាយុ៧០ជាង​ទៅហើយ​ព្រោះ​ឳ​ពុក​ម្ដាយ​បាន​ស្លាប់ចោល​អស់ ហើយ​បាន​ដើរ​ក​ការងារ​រោងចក្រ​ធ្វើជា​ច្រើន​កន្លែង​តែ​ខាង​រោងចក្រ​ប្រាប់ថា មិន​យក​ទេប្រុសៗ ទើប​រូបគេ​សម្រេចចិត្ត​តែងខ្លួន​ធ្វើជា​ស្រី​ដើម្បី​ងាយស្រួល​ដើររក​ការងារ​ធ្វើ ហើយ​នៅ​ព្រឹក​ថ្ងៃកើតហេតុ​គេ​បាន​ដើរមក​រោងចក្រ​ខាង រួចមក​មាន​គេ​ប្រាប់ថា​ចាំ​ដល់​ម៉ោង១១ថ្ងៃត្រង់​ចាំ​ចូលទៅ​បន្ទប់​រដ្ឋបាល​និង​បាន​ការងារ​ធ្វើ​ហើយ លុះដល់​ម៉ោង១១ថ្ងៃត្រង់​គេ​បាន​ដើរចូល​ទៅដល់​បន្ទប់រ​ដ្ឋ​បាល​បាន​ហែល​ជា​កន្លះ​ម៉ោង​ស្រាប់តែ​សមត្ថកិច្ច​មក​ចាប់​រូបគេ​មក​ប៉ុស្តិ៍​ប៉ូលិស​ដោយ​អត់​ដឹងអី​សោះ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya