ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្ត្រី​មេខ្យល់​ចំនួន២នាក់ ពាក់ព័ន្ធ​ករណី​លួងលោម​នារី​ខ្មែរ​ឲ្យ​ទៅយក​ប្ដី​ជនជាតិ​ចិន បញ្ជូនទៅ​តុលាការ

ស្ត្រី​មេខ្យល់​ចំនួន២នាក់ ពាក់ព័ន្ធ​ករណី​លួងលោម​នារី​ខ្មែរ​ឲ្យ​ទៅយក​ប្ដី​ជនជាតិ​ចិន បញ្ជូនទៅ​តុលាការ

ក្រចេះ៖ នៅ​រសៀល​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ស្ត្រី​មេខ្យល់​ចំនួន២នាក់ ពាក់ព័ន្ធ​ករណី​លួងលោម​នារី​ខ្មែរ​ឲ្យ​ទៅយក​ប្ដី​ជនជាតិ​ចិន ត្រូវបាន​នគរបាល​ការិយាល័យ​ប្រឆាំង​ជូ​ញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​បញ្ជូនទៅ​តុលាការ ។

ការឃាត់ខ្លួន​ស្ត្រី​មេខ្យល់២នាក់ នៅ​ចំណុច​ភូមិ​ល្អ ឃុំ​ចង្គ្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពី​មាន​ពាក្យបណ្ដឹង​របស់លោក ហាស់ សេដ្ឋា ជា​ឪពុក​ជនរងគ្រោះ កម្លាំង​ជំនាញ​ក៏បាន​ចុះទៅ​ដល់ផ្ទះ​មេខ្យល់​ហើយ​ឃាត់ខ្លួន​តែម្ដង។

លោក ហាស់ សេដ្ឋា ជា​ឪពុក​ជនរងគ្រោះ​រស់នៅ​ភូមិ​សណ្តាន់ ឃុំ​សណ្តាន់ ស្រុក​សំបូរ ខេត្តក្រចេះ បាន​រៀបរាប់​ប្រាប់​មន្ត្រីនគរបាល​ឲ្យ​ដឹងថា កាលពី​អំឡុង​ខែមីនា ឆ្នាំ២០១៧ មាន​មេខ្យល់២នាក់ ឈ្មោះ សាន ខា និង​ឈ្មោះ ស្រន ស៊ី​នឿន បានមក​ដល់ផ្ទះ​គាត់​លួងលោម​បោក​បញ្ឆោត គាត់​និង​កូនស្រី​របស់គាត់​ឲ្យ​ទៅធ្វើ​ការ​នៅ​ប្រទេស​ចិន និង​យកប្ដី​ជនជាតិ​ចិន​ទៅ បាន​ប្រាក់ខែ​ច្រើន​ជួយ​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួកគាត់​ឲ្យ​បាន​ធូរធា ហើយ​មេខ្យល់​ឈ្មោះ សាន ខា បាន​និយាយថា ចំណែក​ថ្លៃទឹកដោះ​ចំនួន២០០០ដុល្លារ និង​ថ្លៃ​រត់ការ​លិ​ខិ​ត្ត​ឆ្លងដែន គឺ​ឈ្មោះ ស្រន ស៊ី​នឿន ជា​អ្នកចំណាយ​ទាំងអស់។

ក្រោយពេល​កូនស្រី​របស់គាត់​បាន​ទៅដល់​ប្រទេស​ចិន​រយៈពេល១ខែ ស្រាប់តែ​មេខ្យល់​ឈ្មោះ ស្រន ស៊ី​នឿន បាន​យកលុយ​ចំនួន២០០០ដុល្លា​ថ្លៃទឹកដោះ​ឲ្យ​គាត់ ហើយ​តាំងពី​ពេល​នោះមក​បាត់​ដំណឹង និង​មិនអាច​ទាក់ទង​ជាមួយ​កូនស្រី​របស់គាត់​មកដល់​ពេលបច្ចុប្បន្ន​នេះ​ទើប​គាត់​សម្រេចចិត្ត​ដាក់ពាក្យ​បណ្ដឹង​តែម្ដង។

មន្ត្រីនគរបាល បាន​បន្តថា ស្ត្រី​មេខ្យល់​ពីរ​នាក់១/ ឈ្មោះ សាន ខា អាយុ៥២ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ល្អ ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ។ ទី២ឈ្មោះ ស្រន ស៊ី​នឿន អាយុ៤៧ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែក​សង្កែ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya