ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » រកឃើញ​ម៉ូតូ ដែល​ចោរប្លន់​បាញ់សម្លាប់​មនុស្ស២នាក់

រកឃើញ​ម៉ូតូ ដែល​ចោរប្លន់​បាញ់សម្លាប់​មនុស្ស២នាក់

បាត់ដំបង៖ កាលពី​រសៀល​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ កម្លាំង​នគរបាល​ខេត្ត​មួយ ក្រុម​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ការិយាល័យ​កណ្តាល​យុត្តិធម៌ បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​ម៉ូតូ១គ្រឿង​របស់​ជនរងគ្រោះ ដែល​ត្រូវ​ចោរប្លន់​បាញ់សម្លាប់​មនុស្ស​ពីរ​នាក់ កាលពី​ថ្ងៃទី១០ខែកក្កដា នៅ​ស្រុក​ប​វេ​ល ហើយ​យកទៅ​ប្លុង​ចោល​ក្នុងព្រៃ ចំណុច​ទួល​ក្អម ស្ថិតក្នុង​ភូមិ​សូ​ភី ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ឆ្ងាយ​ពី​កន្លែងកើតហេតុ ប្រមាណ៧គីឡូម៉ែត្រ។

សំណុំរឿង​ចោរប្លន់​ប្រដាប់អាវុធ​បាញ់សម្លាប់​ជនរងគ្រោះ២នាក់ យក​ម៉ូតូ​មួយគ្រឿង កាលពី​ថ្ងៃទី១០ខែកក្កដា នៅ​ចំណុច​ភូមិ​កោះ​រាម ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល។ ក្រោយ​កើតហេតុ​ប្រមាណ២ម៉ោង កម្លាំង​ស្នងការ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក ចេញ​ប្រតិបត្តិ​តាម​ប្រមាញ់​ជនដៃដល់​បាន​ម្នាក់ ក្នុងចំណោម​បក្ខពួក​ពីរ​នាក់ ដែល​ត្រូវជា​ពូ​និង​ក្មួយ។ ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​ឈ្មោះ យិន សា​រ៉េ​ន ភេទ​ប្រុស អាយុ៦៥ឆ្នាំ(ពូ) និង​ម្នាក់ទៀត​កំពុងរ​ត៉​កេ​ច​ខ្លួន​ឈ្មោះ អួន សៅ កំពុង​រត់គេចខ្លួន។ ទាំងពីរ​នាក់​នៅ​ភូមិ​ព្រះ​ពន្លា ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល។ ចំណែក​ជនរងគ្រោះ​ពីរ​នាក់ ដែល​ចោរ​បាញ់​ប្លន់​យក​ម៉ូតូ​មានឈ្មោះ​ហួត ឈឿង ភេទ​ប្រុស​អាយុ៤៥ឆ្នាំ (អ្នកបើក​និង​ម្ចាស់​ម៉ូតូ) និង​ឈ្មោះ​រឿន រិ​ទ្ធ ភេទ​ប្រុស អាយុ២៦ឆ្នាំ។ ទាំងពីរ​នាក់​នេះ នៅ​ភូមិ​ច្រនៀង​ឃុំ​គោក​ឃ្មុំ​ស្រុក​ថ្មគោល មុខរបរ​រកស៊ី​គួ​ក​ជេ​ម៉ូតូ។ ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​ម៉ាកវ៉េវ​ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 1AA 3110។ ម៉ូតូ​ដែល​រកឃើញ​យកទៅ​រក្សា​ទុក​នៅ​ស្នងការ​ខេត្ត រង់ចាំ​ប្រគល់​ជូនទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​វិញ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya