ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុគ្គលិក​កាស៊ីណូ អូរ​ស្មា​ច់រី​សត ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់

បុគ្គលិក​កាស៊ីណូ អូរ​ស្មា​ច់រី​សត ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់

ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​ម៉ោង០២និង៣០នាទី​រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧  ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ជនរងគ្រោះ​ឈ្មោះ លុយ យ៉េត ហៅ​យន់ ភេទ​ប្រុស អាយុ២៣ឆ្នាំ មាន​ស្រុកកំណើត​នៅឯ​ខេត្តកំពត ។

បើ​យោងតាម​ការ​ឱ្យដឹងពី​បុរស​ម្នាក់ ដែល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​កាស៊ីណូ​អូរ​ស្មាច់​រី​សត ជាមួយ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​កាលពី​ល្ងាច​ផឹកស្រា លុះ​ព្រឹក​ថ្ងៃទី១៥ ខែកក្កដា នេះ ដោយ​មិនឃើញ​មក​បម្រើ​ការងារ​ដូច​សព្វដង ហើយ​បាន​ដើរទៅ​មើល​នឹង​បន្ទប់ដេក ស្រាប់តែ​ឃើញ​ដេកស្លាប់​បាត់បង់​ជីវិត ហើយ​ខ្លួន​បាន​រាយការណ៍​ទៅឱ្យ​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​បាន​រាយការណ៍​ដល់​សម​ត្ថ​កិច្ច​ចុះ​ធ្វើការ​ពិនិត្យ ។

ក្រោយពី​បានទទួល​នូវ​ព័ត៌មានភ្លាមៗ នគរបាល​ផ្នែក​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ​នៅ​ជុំវិញ​សាកសព ដោយ​មិនមាន​អ្វី​គួរឱ្យកត់សម្គាល់​ករណី​ឃា​ត្ត​កម្ម​ទេ គឺ​សម​ត្ង​កិច្ច​បានដាក់​ការ​សន្និដ្ឋានថា ការស្លាប់​ផ្តើមចេញពី​ការផឹកស៊ី និង​កើត​ខ្យល់គរ​ផង ទើប​ជនរងគ្រោះ​ដេកស្លាប់​បែបនេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya