ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​ចោរឆក់​កាបូប

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​ចោរឆក់​កាបូប

ភ្នំពេញ ៖ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង០៧និង៣០នាទី​យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុច​ក្បែរ​វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី តាម​ណ្តោ​យ​ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជនរងគ្រោះ​ជា​ម្ចាស់​កាបូប​មានឈ្មោះ ឋាន សារ៉ាន ភេទ​ស្រី អាយុ៣៥ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​លេខ៦៣ ផ្លូវ៣០៣ ក្រុមទី៦ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មាស​វី ពណ៌​ខ្មៅ ពាក់​លេខ ភ្នំពេញ ១BI-២៩០១ ឌុប​ប្អូនប្រុស​ម្នាក់​ឈ្មោះ ឋាន សារ៉ាត់​វី ភេទ​ប្រុស ស្នាក់នៅ​ជាមួយគ្នា ។

ជនសង្ស័យ​ជា​អ្នកបើក​ម៉ូតូ​មានឈ្មោះ កែវ កឹម​លាង ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ចំណែកឯ​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​មានឈ្មោះ លីន អាយុ១៧ឆ្នាំ បាន​រត់​គេចខ្លួនបាត់​ស្រមោល ។ ជនសង្ស័យ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ ១GL-៧៣២០ ។

នៅ​មុនពេល​កើតហេតុ កម្លាំង​ពួកគាត់ បានធ្វើការ​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​កាត់បន្ថយ​បទល្មើសផ្សេងៗ លុះ​ជិះ​មកដល់​ចំណុចកើតហេតុ ស្រាប់​ឃើញ​ជនរងគ្រោះ​ទាំងពីរ​នាក់​បងប្អូន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មាស​វី ពណ៌​ខ្មៅ បើកបរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ស្ត្រី​រងគ្រោះ​ដាក់​កាបូប​ក្ដោប​នៅមុខ ក៏​លេចមុខ​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ២០១៧ ពណ៌​ខ្មៅ មកពី​ក្រោយ  ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនរងគ្រោះ តែ​មិនបាន​សម្រេច បណ្តាល​ឲ្យ​ដួល​ម៉ូតូ​របស់​ជនរងគ្រោះ និង​ម៉ូតូ​របស់​ជនសង្ស័យរ​ង​របួសស្រាល ស្របពេលនោះ​កម្លាំង​ល្បាត​របស់​អន្តរាគមន៍​ចាប់​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ភ្លាមៗ និង​ម៉ូតូ​មួយគ្រឿង ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​បាន​ងើប​រត់គេចខ្លួន​បាត់ស្រមោល  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya