ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៣នាក់ ករណី​គ្រឿងញៀន ក្នុងនោះ​មាន​អ្នកសារព័ត៌មាន​ជាតិ​កម្ពុជា​ដើម្បី​សេរីភាព​ម្នាក់ និង​តារា​សម្តែង​ម្នាក់

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៣នាក់ ករណី​គ្រឿងញៀន ក្នុងនោះ​មាន​អ្នកសារព័ត៌មាន​ជាតិ​កម្ពុជា​ដើម្បី​សេរីភាព​ម្នាក់ និង​តារា​សម្តែង​ម្នាក់

ភ្នំពេញៈ កាលពី​វេលា​ម៉ោង៨និង១០នាទី​យប់​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខណ្ឌដង្កោ ឃាត់ខ្លួន​ជនសង្ស័យ៣នាក់ រួម​និង​ថ្នាំញៀន១កញ្ចប់​ធំ និង២ក​ញ្ច​តូច តម្លៃ៣០ម៉ឺន​រៀល ខណៈដែល​ពួកគេ​កំពុង​ចែកចាយ​បន្តរ​ឲ្យ​បក្ខពួក នៅក្នុង​បុរី​សន្តិភាព ស្ថិតនៅ​ផ្លូវ៣០ម៉ែត្រ ភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ខណ្ឌដង្កោ។

ជនសង្ស័យ​ទាំង៣នាក់ ទី១.ឈ្មោះ ទិ​ត្យ ផល្លី ភេទ​ប្រស អាយុ២៩ ឆ្នាំ​មុខរបរ អ្នកសារព័ត៌មាន ជា​អ្នកជួញដូរ ស្នាក់នៅ​ចំណុច​ឃាត់ខ្លួន​ខាងលើ ទី២.ឈ្មោះ សុខ ប៊ុនធឿន ភេទ​ប្រុស អាយុ៣៦ឆ្នាំ មុខរបរ តារា​សម្តែង ស្នាក់នៅ​ជាមួយគ្នា​ជា​អ្នកប្រើប្រាស់ និង​ទី៣.ឈ្មោះ ម៉ម សីហា ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ  ជា​អ្នកប្រើប្រាស់។

ដោយមាន​ការរាយការណ៍ ពី​នគរបាល​ប៉ុស្តិ៍​ពងទឹក ហើយ​កម្លាំង​ជំនាញ​ខណ្ឌដង្កោ បានដាក់​កម្លាំង​ស្រាវជ្រាវ​ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង៣នាក់ រួម​និង​ថ្នាំញៀន១កញ្ចប់​ធំ និង២កញ្ចប់​តូច នៅក្នុង​បន្ទប់​ជួល ក្នុងនោះ​ក្នុងចំណោម​ជនសង្ស័យ​ទាំង៣នាក់ មាន​ម្នាក់​អះអាងថា ជា​អ្នកសារព័ត៌មាន នៅ​អង្គភាព​ជាតិ​កម្ពុជា ដើម្បី​សេរីភាព​និង ម្នាក់ទៀត​ជា តារា​សម្តែង។

ក្រោយ​ការឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួមមាន៖ ថ្នាំ​ក្រាម​សរ​ថ្លា២កញ្ចប់​តូច ១កញ្ចប់​ធំ និង​ម៉ូតូ២គ្រឿង ១គ្រឿង​ម៉ាក PCX ពណ៌​ក្រ​ហ្រ​ម ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-3333 និង​មួយគ្រឿង​ទៀត ម៉ាក ZOOMER X ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1DO-7574  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya