ភ្នំពេញ ៖ នៅតែបន្តិចទៀត ម្ចាស់ក្រុមហ៊ុនស្រាឬស្រាបៀរផ្សេងៗ គេនាំគ្នាផ្សាយឡង់សេថា « ផឹកស្រាឬស្រាបៀរអាចព្យា បាលជំងឺ១០០មុខបានទៀតផងដែរ ក៏មិន ដឹង។ ដោយសព្វថ្ងៃនេះគេខំជួល ទូរទស្សន៍ វិទ្យុ កាសែតមួយចំនួន អួតសុទ្ធតែស្រាមាន រសជាតិជ្រៅ ស្រាបៀរជាតិ មោទនភាពជាតិ ខ្ញុំស្រឡាញ់ភ្នំពេញ ស្រាបៀរខ្ញុំជាដើម។ល។និង។ល។
តាមពិតទៅវាគ្មានស្រាឬស្រាបៀរណាឈ្ងុយឆ្ងាញ់ផ្អែមត្រជាក់ ដូចហូបបង្អែមឬផ្លែឈើនោះទេ គឺ ស្រានិងស្រាបៀរទាំងនោះ មានតែល្វីងជូរចត់និងធ្វើឲ្យអ្នកងប់ងុលទាំង នោះ ស្រវឹងខូចសុខភាព ប៉ុណ្ណោះ។ ស្រានិងស្រាបៀរទាំងអស់មានតែជំរុញឲ្យកើននូវគ្រោះថ្នាក់ចរាចរណ៍ ខូចក្រពះ ពោះវៀន ខូចប្រម៉ាត់និងបំពង់កទេ។ គ្មានស្រាឬស្រាបៀរណាជួយជំនួយស្មារតីឲ្យអារម្មណ៍ភ្លឺថ្លានិង មានសុខភាពរឹងមាំនោះឡើយ។
មតិសាធារណជនជាច្រើននាំគ្នារិះគន់ថា «ក្រុមហ៊ុនស្រាឬស្រាបៀរទាំងនោះខំអួត ដើម្បីរកចំណូល ចូលគ្រួសារខ្លួន ហើយយកជាតិមកឡូកឡំដូចជាមិនទំនងសោះ ឡើយ»។ មតិទាំងនោះបានលើក ឡើងទៀតថា បើយើងចុះពីព្រលានយន្តហោះអន្តរ ជាតិភ្នំពេញភ្លាម យើងក្រឡេកមកខាងឆ្វេងដៃ នោះ យើងនឹងឃើញប៉ាណូផ្សាយស្រាបៀរមួយផ្ទាំងដ៏ធំ ដើម្បីបង្អួតភ្ញៀវជាតិនិងអន្តរជាតិឲ្យគេស្ញប់ ស្ញែងថា «ប្រទេសកម្ពុជា ពោរពេញទៅដោយមនុស្សផឹកស្រាបៀរច្រើនជាងប្រទេសណាៗទាំងអស់ SiC »។ នេះជាមោទនភាពជាតិមែនទែនលោកអើយ។
ឥឡូវនេះខណៈបើកទូរទស្សន៍ភ្លែតបើក វិទ្យុភ្លាមឬក៏អានកាសែតឆ្វាច់ យើងថ្លង់និង ធុញអារឿង ផ្សាយស្រាឬស្រាបៀរទាំងអស់ នោះខ្លាំងណាស់ ព្រោះពួកគេអួតជ្រុលហួស ហេតុពេក។ ដូច្នេះហើយ នៅថ្ងៃខាងមុខ អាចពួកគេប្រូថា ផឹកស្រាឬស្រាបៀររបស់ពួកគេអាចព្យាបាលជំងឺ១០០មុខបានទៀត ផងក៏មិនដឹង។ ឡង់សេថា ខ្ញុំស្រឡាញ់ភ្នំពេញផឹកក្អួតប្រឡាក់ពេញផ្លូវ។ មោទ នភាពជាតិណាស់ ផឹកហើយបុកទ្រូងថ្នល់។ មានន័យជ្រៅណាស់ ផឹកហើយបុកគេងាប់ជាប់គុកខ្លួនឯង។ ដូច្នេះសូម អ្នកងប់ងុលនឹងស្រាឬស្រាបៀរទាំងអស់ ឈប់ចាញ់ប្រូទៀតទៅ ហើយងាកមកចាប់អារម្មណ៍ពាក្យថា «កុំឲ្យឆ្កួតបី ទី១ស្រា ទី២ស្រី ទី៣ ល្បែង» វិញ ទើបប្រពៃជាង។
អ្នកមានឪពុកប្តីប្រពន្ធកូនចៅ ដែលកំពុងឈ្លក់វង្វេងស្រើបស្រាលអាគ្រឿងស្រវឹងទាំងនោះ បាន អះអាងថា តើដល់ពេលណាទើបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ឈប់ឲ្យផ្សាយ អាគ្រឿងស្រវឹងដ៏មហាសែនគ្រោះថ្នាក់នេះទៅន៎? ពិសេសសូមធ្វើដូចបារីទើបល្អឥតខ្ចោះ។
យុវជនជំនាន់ក្រោយ សូមដាក់ពាក្យស្លោកថា «ទីណាមានបងទីនោះគ្មានផ្សែងបារី ទីណាមានប៉ា ទីនោះ គ្មានធុំក្លិនស្រា»៕
ដោយ៖ តាបណ្ឌិត