ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ហាម​យំ​ណា​មិត្ត! នារី​ម្នាក់ ពេល​សង្សារ ត្រូវ​ឡាន​ជនជាតិ​ចិន​បុក​ស្លាប់ មាន​អារម្មណ៍​យ៉ាងណា​មិត្ត

ហាម​យំ​ណា​មិត្ត! នារី​ម្នាក់ ពេល​សង្សារ ត្រូវ​ឡាន​ជនជាតិ​ចិន​បុក​ស្លាប់ មាន​អារម្មណ៍​យ៉ាងណា​មិត្ត

កំពត៖  កាលពី​រសៀល​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៧នេះ នារី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Oun Neang បាន​បង្ហោះ​រូបភាព​និង​ខ្លឹមសារ ស្ដែង​ពី​វិប្បដិសារៈ​ដែល​រូបនាង​មិនបាន​បំពេញ​តាម​សំណូមពរ​របស់​បុរស ទំនងជា​សង្សារ​របស់​នាង ដែល​តែង​ស្នើរ​សុំ​នាង​ឲ្យ​មកលេង តែ​នាង​មិនបាន​មកលេង លុះ​ពេល​បុរស​នោះ​ស្លាប់​ហើយ បាន​ត្រឹម​មកលេង​សាកសព ដែល​មិនមាន​វិញ្ញាណ​តែប៉ុណ្ណោះ។

ការជួប​ព្រាត់​ជា​រឿង​ធម្មតា តែ​អ្វីដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​មិន​អស់ចិត្ត គឺ វិប្បដិសារៈ (សេចក្ដី​ស្ដាយក្រោយ) នៅពេលដែល​ខ្លួន​បាន​ប្រព្រឹត្ត​អ្វីមួយ​ខុស ឬ មិនបាន​ធ្វើតាម​បំណង របស់​មនុស្ស​ជាទី​ស្រឡាញ់​ពេល​នៅរស់។

យោងតាម​ខ្លឹមសារ អាច​បញ្ជាក់ថា បុរស​នោះ ឈ្មោះ Tean ត្រូវបាន​រថយន្ត​ជនជាតិ​ចិន​បុក​បណ្ដាល​ឲ្យ​ស្លាប់ និង​យោងតាម ការ Check In អាច​ឲ្យ​យើង​ដឹងថា បុរស​នោះ​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត។ ចំណែក​អត្តសញ្ញាណផ្សេងៗនៃ​សព ម្ចាស់​គណនី Oun Neang មិនបាន​បញ្ជាក់​ទេ។

នារី​ម្ចាស់​គណនី​បាន​សរសេរ​ខ្លឹមសារ​ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា ៖

បង​ហៅ​អូន​មកលេង​កំពត​ច្រើនដង​ហើយ តែ​អូន​មិនសូវ​ដែល​បានមក​តាម​ទេ អូន​តែង​ប្រាប់​បង​ថា​អូន​ខ្ជិល​ជិះ​ម៉ូតូ ហើយ​បង​ក៏​មិនដែល​អន់ចិត្ត​នឹង​អូន​ដែរ បង​និយាយថា​ដើរលេង​នៅ​កំពង់សោម​ក៏បាន ។ តែ​ថ្ងៃនេះ​អូន​បានមក​ដល់​ហើយ​កំពត​ទឹកដី​ស្រុកកំណើត​បង អូន​ជិះ​មក​ទាំង​ភ្លៀង​ទាំង​ដឹងថា​ថ្ងៃនេះ​ឆ្នាំ​អូន​ត្រូវ​ឆុង​ជាមួយ​ឆ្នាំ​បង តែ​មិន​អី​ទេ បើ​ឆុង​មែន​បង​មក​យក​អូន​ទៅ​នៅ​ជាមួយ​បង​ផង កុំ​ទុក​អូន​ចោល​បែបនេះ​អី បង​ដឹងថា​ពេលនេះ​អូន​ចង់ទៅ​នៅ​ជិត​បង អូន​ចង់អោយ​បង​មក​និយាយ​ជាមួយ​អូន ចង់អោយ​បង​មក​លួង​អូន​ដូច​ពីមុន​ទៀត ។ បង​ធ្លាប់​និយាយថា អូន​ជាម​នុស្ស​ចិត្តដាច់​ណាស់ ព្រោះ​គ្រប់​ពេលដែល​បង​ធ្វើ​រឿង​មិនល្អ អូន​តែងតែ​ខឹង​បង ហើយ​មិនដែល​និយាយរ​កបង​ទេ/តែ​ឥឡូវ​បង​ឃើញ​ទេ? អូន​គ្មាន​ពេលណា​មួយ​ដែល​អូន​មិន​តាម​បង​ទេ Tean ។

អារម្មណ៍​អូន​ពេលនេះ​អូន​ចង់ដឹងថា​មនុស្ស​ដែល​បង​ទៅ​ផឹក​ជាមួយ​យប់មិញ​នេះ​ជា​អ្នកណា បង​មក​ប្រាប់​អូន​ផង​ណា មួយជីវិត​នេះ អូន​ស្អប់​ជនជាតិ​ចិន​ណាស់ អូន​ស្អប់​ចិន​ដែល​បើកឡាន​បុក​បង អូន​សន្យា ចិន​ដែល​អូន​បាន​រៀន​ទាំង​ប៉ុន្មាន អូន​នឹង​បញ្ចប់​ត្រឹម​ពេលនេះ ហើយ​អូន​ក៏​មិន​ទៅ​ទីកន្លែង​ណា ដែល​អោយ​ចិន​មក​និយាយ​លើ​អូន​ទៀត​ទេ I miss you So much b somlanh Tean សារព័ត៌មាន​យើង​មិនអាច​ទាក់ទង​នារី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​សុំ​ការបញ្ជាក់​បន្ថែម​បានទេ​ពេលនេះ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya