ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » កម្ម​យើង​ទេ​អូន ! ប្តី​ប្រពន្ធ​គេ​ឈ្លោះ​គ្នា គ្រវែង​កាំបិតប៉័ងតោ​ហោះ​ដោត​ចំក្បាល ជនរងគ្រោះ​កំពុង​អង្គុយ​បាចទឹក​ទូក​អត់​ដឹងអី​សោះ

កម្ម​យើង​ទេ​អូន ! ប្តី​ប្រពន្ធ​គេ​ឈ្លោះ​គ្នា គ្រវែង​កាំបិតប៉័ងតោ​ហោះ​ដោត​ចំក្បាល ជនរងគ្រោះ​កំពុង​អង្គុយ​បាចទឹក​ទូក​អត់​ដឹងអី​សោះ

ខេត្តកំពង់ចាម ៖ ហេតុការណ៍​នេះ នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុច តាម​មាត់​ទន្លេមេគង្គ ស្ថិត​ក្នុងភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ។

 ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង នៅពេល​កាំបិតប៉័ងតោ​ហោះ​រំលង​ពី​ផ្ទះមួយ​ទៅ​ដោត​ចំ ក្បាល​ជនរងគ្រោះ​ដែល​កំពុង​អង្គុយ​បាចទឹក​ទូក​មិន​ដឹងអី បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​ត្រូវបញ្ជូន​ជា​ប្រញាប់​មក កាន់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។

មុន​កើតហេតុ មាន​ប្តី​ប្រពន្ធ​មួយគូ រស់នៅ​ក្បែរ​ផ្ទះ​ជន​គ្រោះ ក៏​កើត អំពើហិង្សា​ក្នុង​គ្រួសារ​ឈ្លោះ​ទាស់​គ្នា ពេល​នោះគេ​ឃើញ​ប្តី​យក​កាំបិតប៉័ងតោ​ក្នុង​បំណង​កាប់​ចិញ្ច្រាំ​ខោអាវ ខណៈនោះ​ប្រពន្ធ​ក៏​ស្ទុះ​ទៅ​ទាញ​កាំបិត​ពី​ដៃ​ប្តី ស្រាប់តែ​កាំបិត​ភ្លាត់​ហោះ​ចេញពីផ្ទះ​ទៅ​មាត់ទន្លេ ចំក្បាល​ជន​រង គ្រោះ​កំពុង​អង្គុយ​បាចទឹក​ទូក ចាក់​ដោត​ចំ​កណ្តាល​ក្បាល​រងរបួស​ធ្ងន់ ។ ភ្លាមៗនោះ​ក៏​ត្រូវបាន​សាច់ញាតិ​បញ្ជូន ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ ។

ស្ត្រី​សង្ស័យ​ឈ្មោះ ទូច ចាន់ណា ភេទ​ស្រី អាយុ៣០ឆ្នាំ , ប្តី​ឈ្មោះ ស៊ឹម ធា អាយុ៣០ឆ្នាំ ។  ចំណែក​ជន​រង គ្រោះ​ឈ្មោះ​ជា សុខ ទក ភេទ​ប្រុស អាយុ២៩ឆ្នាំ ។ ជនរងគ្រោះ​និង​ស្ត្រី​សង្ស័យ​ជា​បងប្អូន​ជីដូនមួយ និង​មាន​ទីលំនៅ​ក្បែរ​ខាង​គ្នា ស្ថិតក្នុង​ភូមិ​ថ្ម គោល​ឃុំ​រអាង ខេត្តកំពង់ចាម ។

ស្ត្រី​សង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះ​សន្ន​នៅ​អធិការ​កំពង់សៀម ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya