រតនគិរី ៖ កាលពីវេលាម៉ោងជាង៤រសៀលថ្ងៃដដែល នៅផ្ទះស្ថិត ក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ។ បុរសខាងលើមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ ព្រោះពេលនេះសមត្ថកិច្ចកំពុងសាកសួរ ។
សូមបញ្ជាក់ថា បុរសចំណាស់ម្នាក់ត្រូវបានគេលបបាញ់ដោយកាំភ្លើង AK47 ចំនួន១គ្រាប់ចំដើមទ្រូវ បណ្តាលឲ្យស្លាប់ក្នុងចំការរបស់ខ្លួនចម្ងាយពីផ្ទះប្រមាណ១ គីឡូម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២១ តុលា ២០១៣ តែជនដៃដល់បានធ្វើសកម្មភាពតាំងពីម៉ោង១០ព្រឹកមកម្ល៉េះ នៅក្នុងភូមិពីង ឃុំល្អក់ ស្រុកអូរជុំ ។
បុរសរងគ្រោះដែលស្លាប់ឈ្មោះ តែ ម៉ូវសែ អាយុ៥១ឆ្នាំ ជាថៅកែចំការកៅស៊ូដ៏ធំក្នុងខេត្តរតនគិរី ហើយការបាញ់សម្លាប់នេះ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងអាចបណ្តាលមកពីរឿងគំនុំ ៕