ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ករណី​គាស់​បន្ទប់​ជួល​យក​ម៉ូតូ

ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ករណី​គាស់​បន្ទប់​ជួល​យក​ម៉ូតូ

ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ដង្កោ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ក្រោយពី​ធ្វើ​សកម្មភាព​គាត់​បន្ទប់​ជួល​កាល​ថ្ងៃទី១១ខែកក្កដា ឆ្នាំ ២០១៧ កន្ល​ទៅនេះ ហើយ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់បាន​នៅ​ថ្ងៃទី១៣ខែកក្កដា ឆ្នាំ ២១០៧នេះ កាលពី​វេលា​ម៉ោង១១និង០០នាទី​នា​ព្រឹក​ស្ថិ​នៅ​ភូមិ​ខ្វា​សង្កាត់​ដង្កោ​ខ​ណ្ខ​ដង្កោ។

បើ​យោងតាម​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ នាង ច​ន្ធ័​សីលា ភេទ​ស្រី​អាយុ២២ឆ្នាំ មុខរបរ​និស្សិត​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​ត្រូវបាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ដែល​ទុក​ម៉ូតូ​ក្នុងផ្ទះ​ជួល​ហើយ​បាន​យក​ម៉ូតូ​បាត់ទៅ​ម៉ាក​ហុងដា​សេ១២៥សេរី២០០៦ពណ៍​ខ្មៅ​មាន​ស្លាក​លេខ កំពត ១B: ៣៨២។

ដោយមាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​លោក​បានដាក់​បទបញ្ជា​ក​ម្លាំ​ង​អោយ​ស្រាវជ្រាវ​ទើប​ធ្វើកា​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ដែលមាន​ឈ្មោះ ជឿន រ​ត្ន័​នា ភេ​ប្រុស អាយុ ២៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​កើតហេតុ​ដែលជា​មុខសញ្ញា​ចាស់​ខាង​គាស់​បន្ទប់​យ៉ាងសកម្ម​ពេលនោះ​កម្លាំង​បាន​ឃាត់ខ្លួន​បាន​ទើប​ឈានទៅដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ទៀត​ដែលជា​បក្ស​ពួកវា​មានឈ្មោះ គឹ ម សុខា ភេទ​ប្រុស​អាយុ៣៣ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​មិន​ពិតប្រាកដ​ហើយ​ជា​មុខសញ្ញា​ចាស់​ដែរ​ហយ​ទើប​និង​ចេញពី​ពន្ធនាគារ​ផងដែរ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya