ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ផ្អើល​យ៉ាងខ្លាំង ដោយសារ​ស្ត្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់ខ្លួន

ផ្អើល​យ៉ាងខ្លាំង ដោយសារ​ស្ត្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់ខ្លួន

ភ្នំពេញ ៖ ហេតុការណ៍​នេះ បានកើត​ឡើង​នា​រសៀល​ថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៧ នេះ ស្ថិតនៅ​បុរី​មួយកន្លែង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ខាងលើ​ឈ្មោះ​រ៉ុ​ន ថុល​ធីតា អាយុ២៤ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​កើតហេតុ ។ មាន​ប្តី​ឈ្មោះ​វ៉ាង ជី​ង​យ៉ាង អាយុ៤៨ឆ្នាំ ជា​ថៅកែ​នាំចូល​គ្រឿង​អេឡិចត្រូនិក​មក​ស្រុក​ខ្មែរ​ដ៏​ធំ​មួយ បច្ចុប្បន្ន​ប្តី​កំពុងស្ថិត​ក្នុងប្រទេស​ជ​ប៉ុន ។

នៅមុននេះ មានការ​ផ្អើល​មួយ​យ៉ាងខ្លាំង ដោយសារ​ស្ត្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់ខ្លួន ខណៈ​នាង​ត្រឡប់​ចូល​ផ្ទះ​ក្នុង​បុរី​មួយកន្លែង ប្រុង​លួច​យក​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ​មួយគ្រឿង​ទៀត​ចេញពីផ្ទះ ។ តែ​ពេលនោះ​នាង​ដឹងខ្លួន ក៏​ព្យាយាម​រត់គេច​រហូត​ហ៊ាន​ឡើង​ផ្លោះ​របង​រោងចក្រ ក៏​ធ្លាក់​មកវិញ​បណ្តាលឱ្យ​រងរបួស ទើបត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​នាង​បាន ។

ទាក់ទិន​នឹង​ដេញចាប់​ខ្លួន​ស្ត្រី​រូបនេះ ក៏ដោយ​សារ​បុរស​ជា​ប្តី​នៅ​ប្រទេស​ជប៉ុន​មិនអាច​ទាក់ទង​មក​ប្រពន្ធ​បាន និង​ឆែក​មើល​កាមេរ៉ា​ដែល​ជាមួយ​ទូរស័ព្ទដៃ​មើលលែងឃើញ និង​ខ​ល​លែង​ចូល​ទៀត ក៏​ពឹង​ឱ្យ​សាច់ញាតិ​ទៅ​មើល ក៏​ដឹងថា កាមេរ៉ា​ត្រូវបាន​កាត់​ខ្សែ​ហើយ​នាង​គេចខ្លួនបាត់​ទៀត ហើយ​ទង្វើ​របស់​នាង​ជា​ប្រពន្ធ​ត្រូវបាន​បែកធ្លាយ​ផងដែរ ។

រឿង​បែកធ្លាយ និង​ហួសចិត្ត​នោះ គឺ​ស្ត្រី​រូបនេះ​បាន​លួច​យក​រថយន្ត​ម៉ាក​ហ្វ​ត​មួយគ្រឿង មានតម្លៃ​ជិត៥ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ប្តី​ទុកឱ្យ​ជិះ បែរជា​នាង​យកទៅដាក់​បញ្ចាំ​តម្លៃ៨ពាន់​ដុល្លារ ។ មិនតែប៉ុណ្ណោះ ថែមទាំង​ប្រមូលយក​គ្រឿង​លង្កា​រទាំង​ប៉ុន្មាន​ទៅ​លក់​និង​បញ្ចាំ អស់​រាប់ពាន់​ដុល្លារ​ទៀត ដើម្បី​បាន​ប្រា​ក់នាង​អាច​យកទៅ​លេងល្បែង​នៅ​ណាហ្គា ។  បច្ចុប្បន្ន ស្ត្រី​រូបនេះ​កំពុង​ស្ថិតក្នុង​ប៉ុស្តិ៍​ចោមចៅ ដើម្បី​សមត្ថកិច្ច​សាកសួរ​បន្ត ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya