ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាលអោយ​មនុស្ស​ស្រី​ប្រុស៣នាក់ រងរបួស​ស្រាល និង​ធ្ងន់ និង​បណ្តាលអោយ​ម៉ូតូ១គ្រឿង​បាន​ឆេះ

គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាលអោយ​មនុស្ស​ស្រី​ប្រុស៣នាក់ រងរបួស​ស្រាល និង​ធ្ងន់ និង​បណ្តាលអោយ​ម៉ូតូ១គ្រឿង​បាន​ឆេះ

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង៨និង១៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ៥០-៥១ ស្ថិតក្នុង​ភូមិ​តា​កុល ឃុំ​ពា​នី ខេត្តកំពង់ឆ្នាំង ។

កើតឡើង​រវាង​ម៉ូតូ​ម៉ាក​កា​វ៉ា​គី ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GM-9959 បើកបរ​ឈ្មោះ ញា​ញ ច​ន្ទ័​ណា ភេទ​ប្រុស អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​ត្អួ​រលំ ឃុំ​កំពង់​ហាវ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង និង​មាន​អ្នករួមដំណើរ​ឈ្មោះ​ពៅ ស្រី​ណា ភេទ​ស្រី អាយុ២២ឆ្នាំ រស់នៅ​ភូមិ​បឹង​ឈូក សង្កាត់ និរោធ ខណ្ឌមានជ័យ ។ ជិះ​ពី​ជើង​ឆ្ពោ​ទៅ​ត្បូង បាន​បុក​នឹង​ម៉ូតូ​ម៉ាក FUTURE ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ1DB2115 បើកបរ​ឈ្មោះ​ឆាយ ឡិ​ញ ភេទ​ប្រុស អាយុ៦៦ឆ្នាំ នៅ​ភូមិ​កា​អត ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជិះ​ក្នុងទិសដៅ​ពី​ជើង​ឆ្ពោះទៅ​ត្បូង (ស្រប​ទិស​គ្នា) ។

ក្នុង​ហេតុការណ៍​នេះ បណ្តាល​របួស​មនុស្ស៣នាក់ ស្រី​ម្នាក់ (ស្រាល) និង​ខូចខាត​ម៉ូតូ២គ្រឿង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya