ភ្នំពេញ ៖ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី២២ តុលា ២០១៣ នៅតាមផ្លូវ១៨២កែងផ្លូវ២២៣ ខាងលិចផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
ជនសង្ស័យចោរឆក់២នាក់ បានត្រូវប្រជាពលរដ្ឋជិះម៉ូតូដេញបុកនិងវាយទ្រោមខ្លួន ខណៈពួកគេធ្វើសកម្មភាពឆក់ខ្សែ.កពីស្ត្រី២នាក់កំពុងជិះម៉ូតូបាន សម្រេច ហើយព្យាយាមរត់គេចខ្លួន ។
ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ ជូ សត្យា ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ ស្នាក់នៅផ្ទះលេខ៣Q ផ្លូវ២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង២-ឈ្មោះ ពៅ ភត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពួកគេជិះម៉ូតូម៉ាកអាយខុន ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខភ្នំពេញ1AZ-3202 ធ្វើសកម្មភាព ៕