កណ្តាល ៖ កាលពីវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ៤ ចំណុចចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់នេះ គឺបង្កឡើងដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក និងមិនចាំស្លាកលេខ បានបើកបោះពួយបុកម៉ូតូមួយគ្រឿងសង់កូរ៉េពីក្រោយ ខណៈពេលកំពុងបើកបរស្របទិសគ្នានៅលើផ្លូវជាតិក្នុងទិសដៅពីកើតទៅលិច ។
នគរបាលចរាចរនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បាន ឲ្យដឹងថា បុរសរងគ្រោះរហូតស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ទួន ចន អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងប្រិយ៍ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នកបើកបរម៉ូតូសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាក់លេខព្រះសីហនុ 1C-6273 ដោយពុំមានពាក់មួកការពារសុវត្ថិភាព និងបំពាក់កញ្ចក់មើលក្រោយទេ ។ ចំណែកឯរថយន្តបង្កពុំត្រូវបានស្គាល់ម៉ាក និងស្លាកលេខនោះទេ
ក្រោយពីកើតហេតុបានបើកគេចខ្លួនបាតតែម្តង ៕