ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍២ករណី​ក្នុងពេល​តែមួយ បង្កដោយ​ឡាន​មួយគ្រឿង ជាន់​ហ្វ្រាំង​មិន​ស៊ី ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ បណ្តាល​ឲ្យ​របួសធ្ងន់

គ្រោះថ្នាក់​ចរាចរណ៍២ករណី​ក្នុងពេល​តែមួយ បង្កដោយ​ឡាន​មួយគ្រឿង ជាន់​ហ្វ្រាំង​មិន​ស៊ី ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ បណ្តាល​ឲ្យ​របួសធ្ងន់

កោះកុងៈ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៦និង៣០នាទី យប់​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅលើ​ផ្លូវជាតិ៤៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ៦-៧ ភូមិ​បឹង​ព្រាវ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង។ គ្រោះថ្នាក់​ចរាចរណ៍២ករណី​ក្នុងពេល​តែមួយ បង្កដោយ​រថយន្ត​ហ៊ីយ៉ានដាយ​មួយគ្រឿង ជាន់​ហ្វ្រាំង​មិន​ស៊ី ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ បណ្តាល​ឲ្យ​របួសធ្ងន់ ខណៈនោះ​ហ៊ីយ៉ានដាយ​មួយគ្រឿង​ទៀត​មកដល់ បួង​ចង្កូត​គេច បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង។

មុនពេល​កើតហេតុ រថយន្ត​បង្ក​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៤០០១ អ្នកបើកបរ​ឈ្មោះ រ័ត្ន បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ស្រប​ទិស​គ្នា លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​បុរស​ម្នាក់ កំពុង​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់។

ស្របពេល​គ្នា​នោះ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ៣A-៣៨៩២ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បានគេច ហើយក៏​ក្រឡាប់​ផ្ងារជើង​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង។ ចំណែកឯ​ម្ចាស់​រថយន្ត​ទាំង២គ្រឿង រត់គេចខ្លួន​បាត់ស្រមោល។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​រងរបួស​ធ្ងន់​មានឈ្មោះ តឿ​ង ហួត ភេទ​ប្រុស អាយុ៦៣ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែអំបិល ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya