ភ្នំពេញ ៖ កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ត្រង់ចំណុចផ្ទះជួល ជាន់ទី៣ ខាងក្រោយវត្តព្រះពុទ្ធ តាមបណ្ដោយផ្លូវលេខ១៩៦ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមប្រភព ព័ត៌មានពីប្រជាពលដែលនៅជិតខាង បានឲ្យដឹងថា មានប្ដីប្រពន្ធមួយគូជាជនជាតិវៀតណាមខាងលើនេះ តែងតែឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ ដោយមិនកោតក្រែងអ្នករស់នៅជិតខាងបន្តិចឡើយសោះ ហើយស្រាប់ថ្ងៃកើតហេតុ គឺប្តីប្រពន្ធទាំងពីរនាក់នេះឈ្លោះប្រកែកខ្លាំងមែនទែន ធ្វើឲ្យប្រពន្ធទ្រាំមិនបានក៏យកវ៉ាលីសមួយមកចាក់សាំងដុត ក្នុងផ្ទះ ធ្វើឲ្យមានផ្សែងហុយចេញពីបន្ទប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋស្មានថាមានអគ្គីភ័យ ក៏បានរត់ទៅប្តឹងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ៕
» ព័ត៌មានជាតិ » ប្ដីប្រពន្ធឈ្លោះគ្នាដុតវ៉ាលីសក្នុងផ្ទះទាំងយប់