ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ដែល​ចោទ​សម្តេច​តេ​ជោ ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី ត្រូវបាន​បញ្ជូន​កាន់​ក្រសួងមហាផ្ទៃ​វិញ

ស្ត្រី​ដែល​ចោទ​សម្តេច​តេ​ជោ ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី ត្រូវបាន​បញ្ជូន​កាន់​ក្រសួងមហាផ្ទៃ​វិញ

(ភ្នំពេញ)៖ នៅ​ល្ងាច​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ត្រី​ម្នាក់​ដែល​បាន​និយាយ​ចំហរ​តាម​បណ្តាញ​សង្គម Facebook ចោទ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ក្រុមគ្រួសារ​ថា ជា​អ្នក​សម្លាប់ លោក កែម ឡី នោះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ត្រឡប់​ទៅកាន់​នាយកដ្ឋាន​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម ក្រសួងមហាផ្ទៃ​វិញ ដោយ​រង់ចាំ​នៅ​ថ្ងៃស្អែក បញ្ជូន​ត្រឡប់មក​ម្តងទៀត ដើម្បី​ធ្វើការ​សាកសួរ ឈានទៅដល់​ការចាត់វិធានការ​តាមច្បាប់។

ការចាប់ខ្លួន​ស្ត្រី​រូបនេះ បានធ្វើ​ឡើង​នៅ​ចំណុច​បេន​រថយន្តក្រុង ជិត​ផ្សារ​នាគ​មាស​កាលពី​ព្រឹក​មិញ ខណៈ​ជននេះ​ត្រៀម​ឡើង​ជិះ​រថយន្ត​ទៅកាន់​លំនៅដ្ឋាន​វិញ ក្នុង​ក្រុង​ប៉ោយប៉ែត។

ស្ត្រី​រូបនេះ​មាន​អត្តសញ្ញាណ​នៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាន​និយាយ​ចោទ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុមគ្រួសារ​ថា​ជា​អ្នក​សម្លាប់​លោក កែម ឡី នៅក្នុង​ពិធីបុណ្យ​គម្រប់​ខួប​មួយឆ្នាំ​របស់លោក កែម ឡី កាលពី​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី បាន​ឲ្យ​ដឹងថា ស្ត្រី​សង្ស័យ​មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ តែ​បច្ចុប្បន្ន​រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​មិនទាន់មាន​ប្តី​នោះទេ។

ជាការ​កត់សម្គាល់ មាន​មនុស្ស​ច្រើន​នាក់​ហើយ ដែល​អ្នកខ្លះ​កំពុង​ជាប់ពន្ធនាគារ និង​អ្នកខ្លះ​រត់ចោលស្រុក ព្រោះតែ​ចោទប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា ឬ សម្តេច​តេ​ជោ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម ឡី ។ ក្នុងនោះ​មាន​លោក សម រង្ស៊ី លោក គឹម សុខ និង​អ្នកស្រី ថាក់ ឡា​នី ជាដើម៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya