ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយសារ​ម៉ូតូ២គ្រឿង​បុក​គ្នា

យុវជន​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយសារ​ម៉ូតូ២គ្រឿង​បុក​គ្នា

កំពត៖ កាលពី​យប់​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅលើ​បណ្តោយ​ផ្លូវ​ឆ្នេរ​ព្រែក​កំពង់បាយ ត្រង់ចំណុច​មុខ​ស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពត ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត។

យុវជន​ដែល​បាត់បង់​ជីវិត​ឈ្មោះ សើ​សូ​រី អាយុ ១៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​មាក់ប្រាង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត។ ចំណែក​យុវជន​ដែល​រងរបួស​ធ្ងន់​ឈ្មោះ ណេង ឆាង អាយុ ១៨ឆ្នាំ រស់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត។

ដោយ​ស្រង់​ប្រភពពី​កន្លែងកើតហេតុ មន្ត្រីនគរបាល​ដដែល​បាន​រៀបរាប់ថា នៅវេលា​ម៉ោង​ប្រហែល៧ និង១០នាទី យប់​ថ្ងៃទី១១ ខែកក្កដា គឺ​មុនពេល​គ្រោះថ្នាក់​កើតឡើង គេ​ឃើញ​យុវជន​ដែល​បាត់បង់​ជីវិត​នោះ ជិះ​ម៉ូតូ​ម្នាក់ឯង​មកពី​ទិស​ខាងត្បូង ដោយ​ល្បឿន​យ៉ាងនោះ។ ស្របពេលនោះ ស្រាប់​តែមាន​យុវជន​ម្នាក់ទៀត ជិះ​ម៉ូតូ​ម្នាក់ឯង​មកពី​ទិស​ខាងជើង​ក្នុង​ល្បឿន​លឿន​ដូចគ្នា ហើយ​បាន​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​ខ្ទាត​ដេក​ដួលរៀងៗខ្លួន។ ភ្លាមៗ គេ​ឃើញ​អ្នក​ទាំងពីរ​រងរបួស​ធ្ងន់​ទាំងសងខាង ទើប​អ្នកជិតខាង និង​សមត្ថកិច្ច​ចាត់ចែង​បញ្ជូនទៅ​មន្ទីរពេទ្យ តែ​អកុសល​ម្នាក់​ក្នុងចំណោម​នោះបាន​ស្លាប់ ចំណែក​ម្នាក់ទៀត​ត្រូវបាន​បញ្ជូន​បន្តទៅ​ប្រទេស​វៀតណាម ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya