ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » យុវជន មុខរបរ​រត់​ម៉ូតូឌុប​ម្នាក់ ស្លាប់ ពេល​ប​ញ្ជូ​ល​ដល់​មន្ទីរពេទ្យ

យុវជន មុខរបរ​រត់​ម៉ូតូឌុប​ម្នាក់ ស្លាប់ ពេល​ប​ញ្ជូ​ល​ដល់​មន្ទីរពេទ្យ

បាត់ដំបងៈ កាលពី​វេលា​ម៉ោង៧ព្រឹក​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុច​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​រវាង​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​ដឹក​ដី ពណ៌​ស ស្លាក​លេខ ញ.0379.ភព3 និង​ម៉ូតូ​ម៉ាក​ហុងដា សេ១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ប៉ៃលិន​1C.0071បើក​ទិសដៅ​ស្របគ្នា ពោលគឺ​រថយន្ត​និង​ម៉ូតូ​បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច លើផ្លូវ​លេខ៥៩ លុះ​មកដល់​ចំ​ណុ​ខាងលើ រថយន្ត​បាន​បត់​ឆ្វេង​ប្រុង​ត្រឡប់ក្រោយ ទើប​ធ្វើ​ឲ្យ​ម៉ូតូ​បុក​ពីក្រោយ​ចំ​កណ្តាល​តែម្តង។

អ្នកបើកបរ​ម៉ូតូ ឈ្នោះ ពៅ សម្បត្តិ ភេទ​ប្រុស អាយុ២២ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង រងរបួស​ធ្ងន់ (ស្លាប់​ពេល​បញ្ជូន​ទៅដល់​មណ្ឌល​សុខភាព​ត្រាង​ស្រុក​កំរៀង។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក ក្រោយ​កើតហេតុ​បាន​រត់គេចខ្លួន​បាត់ស្រមោល។

បច្ចុប្បន្ន រថយន្ត និង​ម៉ូតូ ត្រូវ​កម្លាំង​ផ្នែក​ជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​កំរៀង​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya