ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ដើររក​ប្រពន្ធ​ដែល​ចុះ​ចេញពីផ្ទះ​អស់​រយៈពេល២ខែ ស្រាប់តែ​មក​ទាន់…

បុរស​ម្នាក់ ដើររក​ប្រពន្ធ​ដែល​ចុះ​ចេញពីផ្ទះ​អស់​រយៈពេល២ខែ ស្រាប់តែ​មក​ទាន់…

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បន្ទាប់ពី​បុរស​ម្នាក់​បាន​ដើរ​ស្វែងរក​ប្រពន្ធ​ដែល​ចុះ​ចេញពីផ្ទះ​អស់​រយះពេល២ខែ​មកហើយ​និង​ទៅ​ជួល​បន្ទប់​ផ្សេងទៀត ស្រាប់តែ​មក​ទាន់​កំពុង​នៅក្នុង​បន្ទប់​ជាមួយគ្នា ទើប​ប្តឹង​សម្ថ​កិច្ច​ឃាត់ខ្លួន កាល​វេលា​ម៉ោង ៧យប់​ថ្ងៃទី៩ខែ​កក្ត​ដា ឆ្នាំ ២០១៧ នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ល្វា​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​ប្តី​ឈ្មោះ អ៊ូច បុប្ផា អាយុ៣២ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ​ទួល​ពង្រ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ចំណែកឯ​ប្រពន្ធ​ឈ្មោះ កែវ ស្រី​ណង អាយុ៣៨ឆ្នាំ​មុខរបរ នៅផ្ទះ ស្នាក់នៅ​ភូមិ​ត្រពាំង​ល្វា​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ដោយឡែក​បុរស​ដែល​ត្រូវគេ​ចោទប្រកាន់​ឈ្មោះ ចាន់​សុ​ភ័​ក្ត អាយុ៣៤ ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បុរស​ជា​ប្តី​បាន​និយាយថា រូបគាត់​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ខ្លួន​ជិត២ឆ្នាំ​ហើយ​ពុំមាន​កូន​ឡើយ ហើយ​ប្រពន្ធ​របស់ខ្លួន​ជា​ស្ត្រី​មេ ម៉ា​យ​មានកូន​ស្រី​មួយ មាន​អាយុ១៦ឆ្នាំ នៅ​មុនពេល​កើតហេតុ​នៅ​ប្រមាណ​ជិត២ខែ​មុន​ដោយសារតែ​រស់នៅ​មិន​ចុះសម្រុង​និង​គ្នា ទើប​ប្រពន្ធ​របស់គាត់​បាន​ចុះចោល​រូបគាត់ ពេលនោះ​គាត់​បាន​ដើរ​ក​គ្រប់កន្លែង​តេ​ទូរស័ព្ទ​បាន​ទំនាក់ទំនង​គ្នា​ដោយ​នារី​ខាងលើ​បាន​ឆ្លើយថា ចប់​គ្នា​ហើយយើងៗ ដើរ​បែកផ្លូវ​គ្នា​ទៅ តែ​រូបគាត់​នៅតែ​មិន​អស់ចិត្ត ឆ្លៀតពេល​ទំនេរ​ដើររក​ប្រពន្ធ​របស់ខ្លួន លុះ​នៅវេលា​ម៉ោង​កើតហេតុ គាត់​បានឃើញ​បន្ទប់​មួយ​ដែល​ដឹងថា ជា​បន្ទប់​ប្រពន្ធ​របស់ ខ្លួន​ហើយ​អ្នក​នៅក្បែ​បាន​ប្រាប់ថា មាន​ប្រុស​ម្នាក់​ចូលក្នុង​បន្ទប់​ជាមួយ ពេលដែល​រូបគាត់​ទៅដល់ ស្រាប់តែ​ឃើញ​នៅក្នុង​បន្ទប់​ជាមួយគ្នា បន្ទាប់មក​បាន​ប្តឹង​សមត្ថកិច្ច មកជួយ​អន្តរាគមន៍​ភ្លាម​ផងដែរ ។

តាម​ប្រភព​ព៌​ត៌មាន​ពី​នារី​ជា​ប្រពន្ធ​បាន​និយាយថា បានជា​គាត់​ចុះចោល​ប្តី​របស់ខ្លួន ដោយសារ​ប្តី​ប្រើ​អំពើ​ហឹ​ង្សា ទៅលើ​រូបគាត់​ពេក​ព្រមទាំង​គំរាម​រូបគាត់​ពេក​ធ្វើអោយ​គាត់​ទើប​សុំ​បែកផ្លូវ​បែបនេះ។

តាម​ប្រភព​ដដែល​បាន​បន្តទៀតថា ដោយសារ​គាត់​លែង​ប្តី​ដើម​របស់គាត់​មូលហេតុ ប្តី​ដើម​មាន​ស្រី​នឹង​ប្រពន្ធ​ថ្មី​ចោល​គាត់​ហើយ បានជា​គាត់​លែង​ជាមួយ​ប្តី​ទុក​កូនស្រី​អោយ​ប្តី​ថែរក្សា​ទៀត ។

នារី​ជា​ប្រពន្ធ​ខាងលើ បញ្ជាក់​ប្រាប់ថា គាត់​មិនមាន​ទំនាក់​ទំ​នង់​នឹង​បុរស​ដែល​ត្រូវ​ប្តី​ចោទប្រកាន់​ឡើយ គឺមាន​ការទំនាក់ទំនង​គ្នា ជា​មិត្ត​ដែល​ទើបនឹង​ស្គាល់គ្នា​បាន​ប្រមាណ២អាទិត្យ​តែប៉ុណ្ណោះ​ហើយ​មិនមាន​ស៊ី​ជំរៅ​ដែរ គ្រាន់តែ​ពឹង​អោយ​គាត់​ឌុប​មក​បន្ទប់​ទេ ។

តាម​ការសារភាព​រប​ស់​បុរស​ត្រូវគេ​ចោទប្រកាន់​បាន​និយាយថា​រូបគាត់​នឹង​នារី​ខាងលើ​បាន​ស្គាល់គ្នា​បាន​ចំនួន២អាទិត្យ​គឺ​ធ្លាប់​ស្គាល់​តាមរយៈ​មិត្តស្រី​ណែនាំ​អោយ​ស្គាល់​ហើយ​ធ្លាប់​ផឹក​សុ​ី​ជាមួយគ្នា​ជាច្រើន​ដង មកហើយ នៅ​មុនពេល​កើតហេតុ​រូបគាត់​នឹង​នារី​ខាងលើ ទើប​មកពី​ផឹក​សុ​ី​ជាមួយគ្នា​នឹង​មិត្តភក្តិ​ចប់​កម្មវិធី​បាន​ឌុប​នាង​មក​បន្ទប់ ហើយ​គាត់​សុំចូល​បន្ទប់ទឹក​បន្តិច​ព្រោះ​គាត់​ឈឺពោះ​ខ្លាច​ចោរលួច​ម៉ូតូ​ទើប​គាត់​បណ្តើរ​ម៉ូតូ​ទុក​ក្នុង​បន្ទប់ ។គាត់​បាន​បន្តទៀតថា ខណៈដែល​កំពុង​ចូល​បន្ទប់ទឹក ស្រាប់តែ​លឺសូរ​សន្ធឹក​គាស់​ទ្វា​ខាងក្រៅ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya