ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ក្រុម​ក្មេង​ទំនើង​មួយក្រុម ឃាត់ខ្លួន ករណី​កាប់​ចាក់ទៅលើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​ស្ទើរ​ស្លាប់​ស្ទើរ​រស់

ក្រុម​ក្មេង​ទំនើង​មួយក្រុម ឃាត់ខ្លួន ករណី​កាប់​ចាក់ទៅលើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​ស្ទើរ​ស្លាប់​ស្ទើរ​រស់

ព្រះសីហនុៈ កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១។ មាន​សេចក្តីរាយការណ៍​មក​ថា មាន​ជនរងគ្រោះ​ម្នាក់ ត្រូវ​ក្រុម​ទំនើង​កាប់​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​គេ​ជួយ​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត។ ភ្លាមៗលោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានដាក់​បញ្ជា​ឲ្យ​ចេញទៅ​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ជាបន្ទាន់។

បន្ទាប់ពី​មានការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន ហើយ​ឈានដល់​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ពីរ​នាក់ ចាប់បាន​នៅ​សង្កាត់​លេខ១ និង៣នាក់​ផ្សេងទៀត ចាប់បាន​នៅ​ស្រុក​ស្ទឹងហាវ ចន្លោះ​ពី​ម៉ោង១២ ដល់​ម៉ោង២រសៀល​ថ្ងៃ​ដដែល។

ជនសង្ស័យ​ជា​ក្មេង​ទំនើង​ទាំង៥នាក់ រួមមាន ១-ឈ្មោះ សុខ ដា​រ៉ូ ភេទ​ប្រុស អាយុ១៦ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​ជនដៃដល់។ ២-ឈ្មោះ វង្ស ពិសិដ្ឋ ភេទ​ប្រុស អាយុ១៥ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​ជនដៃដល់។ ៣-ឈ្មោះ ម៉ៅ ចាន់​បូរ៉ា ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ២ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​សហចារី។ ៤-ឈ្មោះ ហ៊​ន វីរៈ ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ក្រុម១៧ ភូមិ២ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​សហចារី និង៥-ឈ្មោះ យាង មករា ភេទ​ប្រុស អាយុ១៥ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ក្រុម១៦ ភូមិ៣ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​សហចារី។

ចំណែក​ជនរងគ្រោះ ឈ្មោះ តាំ សុខ​ងួន ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរ​យោធា មាន​ទីលំនៅ​ភូមិ​អ៊ុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រងរបួស​ត្រូវ​ក្បាល២ដាវ, ត្រូវ​ជើង​ខាងឆ្វេង​ក្រោម​ជង្គង់ បណ្តាល​ឲ្យ​បាក់​ចេញ​ឆ្អឹង ត្រូវ​ប្រអប់ដៃ​ខាងស្តាំ និង​ត្រូវ​កជើង​ខាងស្តាំ រងរបួស​ធ្ងន់ធ្ងរ។

ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ដូ​ក​ហូត​បាន​វត្ថុតាង រួមមាន ដាវ១ដើម (ជា​អា​វុ​ធ្វើ​សកម្មភាព) ម៉ូតូ២គ្រឿង (ជា​មធ្យោបាយ​ធ្វើ​សកម្មភាព) រីឯ​ដាវ​មួយ​ដើម​ទៀត ត្រូវ​ពួកគេ(ជនសង្ស័យ)បោះចោល​រក​មិនឃើញ។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា នៅ​យប់នោះ ពួកគេ​បាន​ដើរលេង​ផឹកស៊ី រហូតដល់​ជិត​ភ្លឺ​បានចេញ​មកលេង​ម្តុំ​តោ២ ក៏​ជួប​ក្រុម​ជនរងគ្រោះ​មាន​គ្នា៤នាក់ ក្នុងនោះ​មាន​ម្នាក់ បាន​ទាស់សម្តី​ជាមួយ​ពួកគេ ហើយ​នាំគ្នា​ជិះ​ម៉ូតូ​មក​តំបន់​កន្ទុយ​នាគ ជិត​ម៉ូ​តែ​ល​សុខា ដើម្បី​និយាយ​គ្នា។

ឈ្មោះ ម៉ៅ ចាន់​បូរ៉ា បាន​បញ្ជាក់ថា ពេល​ជជែក​គ្នា​នោះ ជនរងគ្រោះ​បាន​ជេរ​ម៉ែ​របស់ខ្លួន និង​បាន​ស្ទុះ​ចូលមក​វាយ​ខ្លួន​មុន ទើប​ពួកខ្លួន​បាន​យក​ដាវ​ពីរ​ដើម កាប់​ជនរងគ្រោះ​តែម្តង។ រីឯ​មិត្តភក្តិ​ជនរងគ្រោះ៣នាក់​ទៀត ដែល​មកជា​មួយ​មិន​ហ៊ាន​ចូល​ជួយ​ឡើយ ពីព្រោះ​ពួកខ្លួន​មាន​ដាវ បន្ទាប់ពី​កាប់​ជន​រង​រួច​បាននាំគ្នា​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya