ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » យុវជន​ញៀន​ថ្នាំ២នាក់ គ្មាន​ប្រាក់​ទិញ​ថ្នាំញៀន​យកមក​ជក់ ក៏​សម្រេចចិត្ត​ធ្វើ​សកម្មភាព​លួច​យក​ដែ​ករសៃ​ថ្នាំងអំពៅ​ចំនួន២ដើម

យុវជន​ញៀន​ថ្នាំ២នាក់ គ្មាន​ប្រាក់​ទិញ​ថ្នាំញៀន​យកមក​ជក់ ក៏​សម្រេចចិត្ត​ធ្វើ​សកម្មភាព​លួច​យក​ដែ​ករសៃ​ថ្នាំងអំពៅ​ចំនួន២ដើម

ភ្នំពេញៈ កាលពី​វេលា​ម៉ោង១និង១៥នាទី​រសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅ​ចំណុច​ស្រះ​ទឹក​បឹង​ឈូក​មួយកន្លែង ខាងក្រោយ​ក្រុមហ៊ុន ហុងដា តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ ភូមិ៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទាំង២នាក់ ទី១-ឈ្មោះ រឿន ចំរើន ភេទ​ប្រុស អាយុ១៧ឆ្នាំ និង​ទី២-ឈ្មោះ បូក សាលី ភេទ​ប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្ន​អ្នក​ទាំង ២នាក់ មុខរបរ មិន​ពិតប្រាកដ និង​ស្នាក់នៅ​ភូមិ១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង២នាក់ គេ​បានឃើញ​រូបគេ​ទាំង២នាក់ កំពុងតែ​សែង​ដែក​ស​សៃ​ថ្នាំងអំពៅ​ចំនួន២ដើម ប្រវែង៨ម៉ែត្រ ហើយក៏​ជួប​និង​កម្លាំង​សន្តិសុខ​ក្រុមហ៊ុន OCIC ទើប​ពួកគេ​ទាំ២នាក់​បាន​រត់​ចុះ​ទឹកស្រះ​បឹង​ឈូក​នៅក្បែរនោះ ហើយ​ធ្វើ​ល្បិច​ដក​ក្រអៅឈូក ភ្លាមៗនោះ ក៏​ត្រូវបាន​កម្លាំង​សន្តិសុខ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​សាកសួរ​បន្ត  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya