ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជ្រូកព្រៃ​មួយ​ក្បាល​ខាំ​ឆ្កឹះ​ម្ចាស់​ព្រាន​អន្ទាក់ ឲ្យ​រងរបួស​ធ្ងន់

ជ្រូកព្រៃ​មួយ​ក្បាល​ខាំ​ឆ្កឹះ​ម្ចាស់​ព្រាន​អន្ទាក់ ឲ្យ​រងរបួស​ធ្ងន់

ខេត្តរតនគិរី ៖ កាលពី​ល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧  ព្រានប្រមាញ់​សត្វព្រៃ​ម្នាក់​បាន​រងរបួស​ធ្ងន់​ចំ​ភ្លៅ និង​កំភួនជើង ដោយសារ​ជ្រូកព្រៃ​ជាប់អន្ទាក់​មួយ​ក្បាល​ទៅហើយ បាន​ខាំ​ឆ្កឹះ ។ ហេតុការណ៍​នេះ​កើត​នៅ​ភូមិ​ឡាំង​អាវ ឃុំ​កោះ​ប៉ង់ ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី ។

ជនរងគ្រោះ​ឈ្មោះ ខេន ពួយ ភេទ​ប្រុស អាយុ៣៨ឆ្នាំ ជនជាតិ​គ្រឹ​ង មាន​ទីលំនៅ​ភូមិ​ឡាំង​អាវ ឃុំ​កោះ​ប៉ង់​ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី ហើយ​ត្រូវបាន​សាច់​ញ្ញា​ត្តិ​បាន​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពែទ្យ​បង្អែក​ខេត្ត ។

នៅពេល​ឃើញ​ជ្រូកព្រៃ​ជាប់អន្ទាក់​របស់ខ្លួន ក៏​ស្ទុះ​ចូលទៅ​ចាប់​ដោយ​មិនបាន ប្រុងប្រយ័ត្ន ក៏​ភ្លាត់ស្នៀត​ក៏ត្រូវ​រង​ការវាយប្រហារ​ពី​ជ្រូកព្រៃ ខាំ​និង​ឆ្កិះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​តែម្តង ។

បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya