ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្រុក​ខ្មែរប្លែក! ឃាត់ខ្លួន​បុរស២នាក់ ដែល​ត្រូវជា​ឪពុក និង​កូន​បាន​បន្លំ​ខ្លួន​ជា​បុគ្គលិក EDC

ស្រុក​ខ្មែរប្លែក! ឃាត់ខ្លួន​បុរស២នាក់ ដែល​ត្រូវជា​ឪពុក និង​កូន​បាន​បន្លំ​ខ្លួន​ជា​បុគ្គលិក EDC

(កំពត)៖ នៅ​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ វេលា​ម៉ោង១២ថ្ងៃត្រង់ នៅ​ចំណុច​រោងចក្រ​ទឹកកក ស្ថិតនៅ​ចំណុច​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត។

ជនសង្ស័យ​ទាំង២នាក់​បាន​បន្លំ​ខ្លួន​ជា​បុគ្គលិក EDC ហើយ​ប្រើ​ស្លាក​លេខ​ឡាន 13-2- 0803 ជា​របស់​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល ដើម្បី​ប៉ុនប៉ង​លួច​ថាមពល​អគ្គិសនី និង​ប៉ុនប៉ង​ឆបោក​ម្ចាស់​រោងចក្រ​ទឹកកក​ថា ពួកគេ​ចេះ​ធ្វើ​ឲ្យ​ភ្លើង​ស៊ី​តិច នៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត។

ជនសង្ស័យ​ទាំង២នាក់​នេះ​មានឈ្មោះ ទី១៖ ឈ្មោះ តូច ទិ​ប អាយុ៦០ឆ្នាំ នៅ​ភូមិ​ត្រពាំងវែង ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ ខេត្តកំពត (ឈ្មោះ​បន្លំ​នៅលើ​ផ្លាក​អាវ អគ្គិសនី ឈ្មោះ តូច សុភឿន) និង​ទី២៖ ឈ្មោះ តូច ទិ​ត្យ អាយុ៣៣ឆ្នាំ នៅ​ភូមិ​ត្រពាំងវែង ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ ខេត្តកំពត (ឈ្មោះ​បន្លំ​នៅលើ​ផ្លាក​អាវ អគ្គិសនី ឈ្មោះ តូច សុខ​នេ​ត ប្រធាន​ផ្នែក)។ បច្ចុប្បន្ននេះ ជនសង្ស័យ​ទាំង២នាក់​ខាងលើ ត្រូវបាន​មន្ត្រីនគរបាល​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya