ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​សង្ស័យ២នាក់ ពីបទ​ទទួលផល​ចោរកម្ម

ឃាត់ខ្លួន​សង្ស័យ២នាក់ ពីបទ​ទទួលផល​ចោរកម្ម

ភ្នំពេញ ៖ កាលពី​ម៉ោង២និង០០នាទី​រសៀល ថ្ងៃទី១១ខែកក្កដា​ឆ្នាំ២០១៧ នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវលំ ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទាំង២នាក់​ដែល​ឃាត់ខ្លួន​នោះ​ទី១ឈ្មោះ ផាត់ សុផាត ភេទ​ប្រុស (ហៅ​អា​ជើ​ម) អាយុ២៤ឆ្នាំ​មុខរបរ​ជាង​ជុស​ជុល​ម៉ូតូ ស្នាក់​ភូមិ​ស្លែង​រលើង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​ទី​ពី​ឈ្មោះ សូត្រ រ័ត្ន ភេទ​ប្រុស​អាយុ២១ឆ្នាំ​មុខរបរ​កូនជាង​ជុស​ជុល​ម៉ូតូ​ស្នាក់នៅ​កន្លែងកើតហេតុ​និង​មាន​ស្រុកកំណើត​ឃុំ​សែន​អណ្តែត​ស្រុក​ឈ្លូង ខេត្តកំពង់ចាម។ចំណែក​ដើមបណ្តឹង​មានឈ្មោះ ផល បញ្ញា ភេទ​ប្រុស​អាយុ១៩ឆ្នាំ​មុខរបរ​ជាង​ធ្វើ​សារ​ឡុង ពួក ស្នាក់នៅ​ខណ្ឌ៧មករា។

មុន​និង​ឈានដល់​ការចុះ​ឆែកឆេ​ឃាត់​ជនសង្ស័យ​ខាងលើនេះ​គឺ​ដោយសារ​មាន​បណ្តឹង​ពី​ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​ដែល​បាន​បាត់​កាលពី​ថ្ងៃទី១៥ខែមិថុនា​ឆ្នាំ២០១៧កន្លងមក​គឺមាន​ម៉ាក​ស៊ុយ​ស៊ី​គី​និ​ច​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ1CA7153។ហើយ​នៅវេលា​ម៉ោង​ខាងលើ​ជនរងគ្រោះ​បានឃើញ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ខាងលើ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ក៏​ជិះ​តាម​ពីក្រោយ​រហូតមក​ដល់ទី​តាំង​កន្លែង​ជុស​ជុល​ម៉ូតូ​ខាងលើ​ទើប​ជនរងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​អោយជួយ​អន្តរាគ្គមន៍​តែម្តង។

ប្រភពពី​ជនរងគ្រោះ​ឈ្មោះ ផល បញ្ញា បានអោយដឹងថា រូបគេ​បាន​បាត់​ម៉ូតូ១ម៉ាក​ស៊ុយ​សុ​ី​គី​និ​ច១គ្រឿង​ពាក់​ស្លាក លេខ​ភ្នំពេញ1CA7153នៅ​សង្កាត់​ទឹង​ថ្លា​ហើយ​ខ្លួន​ក៍បាន​ទៅ​ដា​ក់ពាក​បណ្តឹង​នៅ​ប៉ុស្តិ៍​រួចរាល់​ហើយ​ដែ​កាលពី​ថ្ងៃ ទី១៥ខែមិថុនា​ឆ្នាំ២០១៧លុះដល់​ថ្ងៃទី១១ខែ​កក្ក​ដ្តា​ឆ្នាំ២១០៧ខ្លួន​បានឃើញ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ១គ្រឿង​ដែលមាន​ភិនភាគ​ដូច​ម៉ូតូ​ដែល​ខ្លួន​បាន​បាត់​ក៍​ជិះ​តាម​ទើប​ស្គាល់​ស្លាក​លេខ​ច្បាស់​ថា​ពិតជា​ស្លាក​លេខ​ម៉ូតូ​ខ្លួន​ដែល​បាន​បាត់​ពិតប្រាកដ​មែន ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya