ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » តម្រួតផ្លូវហៃវេរថៃ ជំរិតទារប្រាក់ពីពលករខុសច្បាប់ម្នាក់800฿ ពលករប្ដឹង

តម្រួតផ្លូវហៃវេរថៃ ជំរិតទារប្រាក់ពីពលករខុសច្បាប់ម្នាក់800฿ ពលករប្ដឹង

អន្តរជាតិ៖ កាលពីថ្ងៃច័ន្ទ ទី10 ខែកក្កដា ឆ្នាំ2017 មានករណីរឿងតម្រួតប្រចាំផ្លូវហៃវេរថៃ បានធ្វើការជំរិតទារប្រាក់ពីពលករខុសច្បាប់ ដែលធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ដើម្បីទៅធ្វើឯកសារធ្វើការងារអោយបានត្រឹមត្រូវនិងស្របច្បាប់របស់ថៃ។

ករណីនេះផ្ទុះឡើងបន្ទាប់ពីមានពលករ សញ្ជាតិឡាវម្នាក់ ឈ្មោះណយ អាយុ54ឆ្នាំ  ត្រូវតម្រួតផ្លូវហៃវេរថៃជំរិតទារប្រាក់ពីពួកគាត់ក្នុងម្នាក់800฿។ ហេតុការណ៍នេះបានកើតឡើងខណៈពេលដែលពួកគាត់ និង បងប្អូនឡាវមួយចំនួនទៀតបានធ្វើដំណើរវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីរាជរដ្ឋាភិបាលថៃ បានប្រកាសពន្យារពេលអោយពលករខុសច្បាប់ អាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញបាន ដោយមិនមានការចាប់ខ្លួន ពីសំណាក់តម្រួតឬទាហានថៃឡើយ ដើម្បីសម្រួលឲ្យពលករខុសច្បាប់ចុះទៅធ្វើលិខិតឯកសារនៅប្រទេសរដើមរបស់ខ្លួនឲ្យបានត្រឹមត្រូវ។  តែខណៈពេលគាត់និងបងប្អូនមួយចំនួនទៀតធ្វើដំណើរដោយរថយន្តក្រុងពីទីក្រុងបាងកក ទៅ ជាយដែនថៃ-ឡាវ នៅពេលដែលពួកគាត់ធ្វើដំណើរទៅដល់ទឹកដី ភូមិបាក់សែង ឃុំផាក់ឡាន ស្រុកណាតាន ខេត្តឧបុនរាចថានី សម្រាប់តែមានកុងត្រូលត្រួតពិនិត្យមួយរបស់ ទាហាននិងតម្រួតផ្លូវហៃវេរថៃស្ថិតក្នុង ស្រុកខេមរាច បានហៅពួកគាត់ទាំងអស់គ្នាអោយចុះពីលើរថយន្ដក្រុង ដើម្បីធ្វើការត្រួតនិត្យ លុះពេលតម្រួតត្រួតពិនិត្យឯកសារពួកគាត់ហើយ តម្រួតហៃវេរបាននាំខ្លួនពួកគាត់និងពលករឡាវដ៏ទៃទៀតទៅកាន់ប៉ុស្តិ៍ប៉ូលិសហៃវេរ ដើម្បីធ្វើប្រវត្តិរូប ព្រមទាំងទារប្រាក់ក្នុងម្នាក់ចំនួន 800฿ និងសរសេរបង្កាន់ដៃមួយច្បាប់ដល់ពួកគាត់ ធ្វើអោយគាត់មានការងឿងឆ្ងល់ ក៏សួរតម្រួតហៃវេរខាងលើថា តើហេតុអ្វីបានជាអស់លោកទារប្រាក់ពីពួកយើងបែបនេះទៅវិញ ចុះព័ត៌មានដែលលោកនាយករដ្ឋមន្ត្រីប្រយុទ្ធចាន់អូចា ធ្លាប់ប្រកាសថាអំឡុងពេល180 ថ្ងៃនេះ បាហាមឃាត់មិនឲ្យមន្ត្រីប៉ូលិសគ្របជាន់ថ្នាក់ធ្វើការចាប់ខ្លួន ឬ ជំរិតទារប្រាក់ពលករខុសច្បាប់គ្រប់ករណីនោះ តើសេចក្តីប្រកាសព័ត៌មានរបស់លោកនាយករដ្ឋមន្ត្រីនេះ ហេតុអ្វីគ្មានប្រសិទ្ធភាពទៅវិញ  ទោះបីជាគាត់ខំពន្យល់ហេតុផលយ៉ាងណាក៏ តម្រួតខាងលើនៅតែមិនព្រមស្ដាប់ ថែមទាំងអោយគាត់ហៅទូរស័ព្ទ ទៅប្ដឹងថ្នាក់លើថែមទៀត ពេលនោះគាត់ក៏យកទូរស័ព្ទថតសំឡេងនិងឃ្លីបវីដេអូមួយចំនួនទុកជាភស្តុតាង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya