ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ត្រូវ​សន្លប់​ស្តូ​ង​ស្តឹង ដោយ​មិនដឹង​មូលហេតុ

បុរស​ម្នាក់ ត្រូវ​សន្លប់​ស្តូ​ង​ស្តឹង ដោយ​មិនដឹង​មូលហេតុ

ភ្នំពេញៈ កាលពី​វេលា​ម៉ោង៥ល្ងាច​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅ​បណ្តោយ​ផ្លូវ២១៧ ចំណុច​មុខ វត្ត​ព្រះបាត​ជាន់​ឯក ស្ថិតក្នុង​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ម៉ែន លីន ហៅ​ទិ​ត្យ ភេទ​ប្រុស អាយុ៣៦ឆ្នាំ ជា​អ្នកភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ មានមុខរ​បរជា​អ្នករត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី ជិះ​ម៉ូតូ​ហុងដា សេ១២៥ ស៊េរី០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1C-6988។ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​សាំង​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2X-5910 ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបានភ្លាមៗ បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌដង្កោ។

រថយន្ត​និង​ម៉ូតូ ធ្វើដំណើរ​ស្រប​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ រថយន្ត​ក៏​កៀ​ម៉ូតូ​តែម្តង។ ចំណែក​អ្នក​បើ​បររថ​យន្ត​ថា គាត់​ពុំបាន​កៀ​ម៉ូតូ​នោះទេ គឺមាន​ម៉ូតូ១គ្រឿង​ទៀត ប៉ះ​ដៃចង្កូត​គ្នា​ទេ ហើយ​បាន​ដួល​មក​ប៉ះ​នឹង​ឡាន​គាត់​តែម្តង៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya