ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សព​យុវជន​ម្នាក់ ប្រទះឃើញ​ទាំង​សភាព​ហើម​ស្អុយរលួយ ទើប​ដឹងថា ជា​ចោរ​គាស់​ផ្ទះ

សព​យុវជន​ម្នាក់ ប្រទះឃើញ​ទាំង​សភាព​ហើម​ស្អុយរលួយ ទើប​ដឹងថា ជា​ចោរ​គាស់​ផ្ទះ

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧  សព​យុវជន​ម្នាក់​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​ទាំង​សភាព​ហើម​ស្អុយរលួយ ក្នុងចំណោម​បឹង​គ្របដណ្តប់​ដោយ​ស្មៅ​មួយកន្លែង ស្ថិតនៅ​ខាងក្រោយ​នឹង​ផ្សារ​ឯករាជ្យ៣ ក្នុង​សង្កាត់​ភូមិ ដំណាក់​ធំ២ សង្កាត់​ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

សព​ត្រូវ​ប្រទះឃើញ​មានឈ្មោះ​ប៉ាល់ ណា​រ៉ូ អាយុ១៦ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​ក្នុងស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។

នាយប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ លោក​ម៉ៅ សាវឿន អោយដឹងថា កាលពី​វេលា​ល្ងាច​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ឈ្មោះ ប៉ាល់ ណា​រ៉ូ បានមក​គាស់​បន្ទប់​ផ្ទះជួល​លួច​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ជា​កម្មករ​រោងចក្រ នៅក្បែរ​ចំណុច​ប្រទះឃើញ​សព ប៉ុន្តែ​ពេលនោះ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ ក៏​ស្រែក​ឆោ​រ​ឡោរ ព័ទ្ធចាប់ ហើយ​យក​ខ្សែភ្លើង​ចងស្លាបសេក​ទៅក្រោយ រួច​នាំគ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្តាល អោយ​រងរបួស​ក្បាល​ធ្ងន់ ។ ពេលនោះ ដោយ​សភាព​ភ័យ​ស្លន់ស្លោរ ជនសង្ស័យ​បាន​រើរ​បម្រាស់ ហើយ​ព្យាយាម​រត់គេច​ពី​តុលាការ​ប្រជាជន​ទាំង​ដៃ​ជាប់​ស្លាបសេក រត់​ធ្លាក់​ចូលទៅក្នុង​បឹង​ទឹកស្អុយ​មួយ កន្លែង​ក្បែរ​ទីនោះ ( ដែល​បឹង​នោះ​មាន​ស្មៅ​ជាច្រើន​ដុះ​ពីលើ ដែល​គ្រាន់តែ​មើល​នឹង​ភ្នែក​មិនដឹងថា ជា​ផ្ទៃ​បឹង ) បណ្តាលអោយ​ធ្លាក់​លិច​ចូលទៅក្នុង​បឹង​បាត់​ខ្លួន​តាំងពី​វេលា​ថ្ងៃទី០៨ នោះមក​ម្លេះ ។

លោកនាយ​ប៉ុស្តិ៍​បន្តថា នៅវេលា​ល្ងាច​ថ្ងៃខែ​ដដែល កម្លាំង​នគរបាល រួមជាមួយ​សាច់ញាតិ​របស់​ជន សង្ស័យ​ក៏បាន​មកដល់​ចំណុច​បឹង​ខាងលើ​ដែរ ប៉ុន្តែ​ចូល​រុករក​មិនឃើញ​ឡើយ ។ ក្រោយបន្ទាប់ៗមក សាច់ញាតិ​របស់គេ ក៏​ព្យាយាម​នាំគ្នា​មក​វែក​ស្មៅ​រុករក​ដែរ តែ​នៅតែ​មិនឃើញ​សោះ រហូតមក​ទល់នឹង ព្រឹក​ថ្ងៃទី១០ ខែកក្កដា ២០១៧នេះ ទើប​ប្រទះឃើញ​អណ្តែត​កណ្តាល​បឹង​តែម្តងទៅ ។

ក្រោយ​ការប្រទះឃើញ កម្លាំង​នគរបាល​មូលដ្ឋាន រួមទាំង​ជំនាញ បាន​ចុះ​អន្តរាគមន៍ ស្រង់​សព​ចេញពី បឹង​មកលើ​គោក រួច​ដឹក​ប​ញ្ចូ​នស​ព​បន្តទៅ​កាន់​វត្ត​សំបួរមាស ដើម្បី​ពិនិត្យ​វិ​ច្ច័​យ​បន្ថែម ។ ក្រោយ​ការ ពិនិត្យ​យ៉ាង​ល្អិតល្អន់​រួចរាល់​មក សមត្ថកិច្ច​បញ្ជាក់ថា សព​គឺ​ពិតជា​ជនសង្ស័យ​ដែល​គាស់​ផ្ទះ​យក​ទ្រព្យ សម្បត្តិ​បងប្អូន​ប្រាកដ​មែន ។ ម្យ៉ាងទៀត បងប្អូន​សាច់ញាតិ​អះអាងថា រូបគេ​ពិតជា​សាច់ញាតិ​ខ្លួន​មែន ទើប​សមត្ថកិច្ច​សម្រេច​ប្រគល់​សព​ជូន​គ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya