ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឡាន៤គ្រឿង​បុក​បន្តកន្ទុយ​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់ រងរបួស​ធ្ងន់ និង​រង​ការខូចខាត

ឡាន៤គ្រឿង​បុក​បន្តកន្ទុយ​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់ រងរបួស​ធ្ងន់ និង​រង​ការខូចខាត

កំពង់ឆ្នាំងៈ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ៥០និង៥១ ស្ថិតក្នុង​ភូមិ​តាភុល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

នៅមុន​ពេល​កើតហេតុ​រថយន្ត​ដែល​បង្ក​ម៉ាក លុច​ស៊ី​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-5936 បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​បុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក​ឌឺ​វូ(DEAWOO) ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-6405 ក្នុងទិសដៅ​ស្របគ្នា​ពីក្រោយ​ពេញទំហឹង​បាន​វិល​ជាច្រើន​ត្រឡប់ និង​ទៅបុក​រថយន្ត​មួយ​ផ្សេងទៀត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-4165ក្នុងទិសដៅ​បញ្ច្រស់​គ្នា​ហើយ​រថយន្ត​ម៉ាក(DEAWOO) មិនទាន់​អស់​ល្បឿន​ហើយ​បាន​ទៅបុក​ជាមួយ និង​រថយន្ត​មួយទៀត​ម៉ាក ហាយ​ឡែ​ន​ឌ​រ័ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-8210 អ្នកបើកបរ​ឈ្មោះ លី លន់ ភេទ​ប្រុស អាយុ៤៩ឆ្នាំ នៅក្នុង​ភូមិ​រុំចេក៤ សង្កាត់​រត្ត​នះ ខេត្តបាត់ដំបង ។

ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​ឲ្យ​ក​បើកបរ​រថយន្ត(DEAWOO) រងរបួស​ធ្ងន់​ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទី​ពេទ្យ​ក្រុងភ្នំពេញភ្លាមៗផងដែរ ក្នុងនោះ​រថយន្ត​ទាំង៤គ្រឿង រង​ការខូចខាត​ធ្ងន់២គ្រឿង ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ចរាចរណ៍​ស្រុក​កំពង់ត្រឡាច នាំយកមក​រក្សារ​ទុក​នៅ​អធិការ​នគ​បាល​ស្រុក​កំពង់ត្រឡាច រងចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ផងដែរ ។

នៅក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍រ​ថ​យន្ត​ទាំង៤គ្រឿង​បុក​គ្នា នោះ​ទាំង​អ្នករងគ្រោះ និង​ម្ចាស់​រថយន្ត៣គ្រឿង​ផ្សេងទៀត និង​ម្ចាស់​រថយន្ត​ប​ន្ក​មិន​ត្រូវបាន​សមត្ថកិច្ច​ឲ្យ​ដឹង​ឈ្មោះ និង​អាស​យ័​ដ្ឋា​ន​នោះឡើយ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya