ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ ម្នាក់ ករណី​គ្រឿងញៀន

(ព្រះសីហនុ)៖ នា​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះបង្ក្រាប​ជនសង្ស័យ​ម្នាក់​ពីបទ​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​រួមទាំង​ដកហូត​បាន​ថ្នាំញៀន​ចំនួន១០កញ្ចប់ និង​វត្ថុតាង​មួយចំនួន ស្ថិតនៅ​ចំណុច​មុខ៣៣៣ ក្រុម១៥ ភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ។

ករណី​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿង​នេះ ធ្វើឡើង​ដោយ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ផង​នោះ ទើប​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​ថ្នាំញៀន​មួយចំនួន។ ជននេះ​ជា​មុខសញ្ញា​ចាស់ ដែល​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន យ៉ាងសកម្ម​នៅក្នុង​មូលដ្ឋាន​ខាងលើ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សុវត្ថិភាពកូនៗ របស់​ពួកគាត់​ខ្លាច​ក្រែងតែ​ជននេះ មក​លួងលោម​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន បាន​នេះ​មានឈ្មោះ អេង អ៊ី​ម អាយុ២៦ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​ស្រុកកំណើត ភូមិ​អូរ​ម្កាក់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត ទីលំនៅ​បច្ចុប្បន្ន​ក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ វ​ត្តុ​តាង​ដែល​ដកហូត​រួមមាន៖ ថ្នាំញៀន១០កញ្ចប់​តូច​ទម្ងន់១.១៥ ក្រាម២៖ ទូរ​សព្ទ័២គ្រឿង  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya