ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្រធាន​ផ្សារ​ដើម​គ​​ធ្វើ​ឲ្យ​អាជីវករ​ក្តៅក្រហាយ​ ​

ប្រធាន​ផ្សារ​ដើម​គ​​ធ្វើ​ឲ្យ​អាជីវករ​ក្តៅក្រហាយ​ ​

ភ្នំពេញ​៖ អ្នកលក់ដូរ​តាមផ្លូវ​លេខ ៣៣៦ និង ផ្លូវ​លេខ ២៥៣​បាន​និយាយ​ដោយ​ក្តៅក្រហាយ​ថា សព្វថ្ងៃ ពួកគាត់​លក់ដូរ​តាម​កញ្ច្រែង​បាន​កម្រៃ​ចំណេញ​បន្តិចបន្តួច សម្រាប់​ចិញ្ចឹម​កូនចៅ​រៀនសូត្រ​និង​ជីវភាព​ប្រចាំថ្ងៃ ត្រូវបាន​កងសន្តិសុខ​ផ្សារ​ដើម​គ​គាបសង្កត់​យកលុយ​តាម​គ្រប់​រូបភាព តាម​បញ្ជា​លោក​កែក​ស៊ី​វិ​នី មេ​ផ្សារ​ដើម​គ ឲ្យ
​យកលុយ​ក្នុង​មួយកន្លែង ៥.០០០​រៀល​ក្នុង​មួយថ្ងៃ​។ អ្នកលក់ដូរ​ទាំងពីរ​ផ្លូវ​នេះ មាន​ចំនួន​មិនតិចជាង​៧០០​នាក់​នោះទេ​។ មិនតែប៉ុណ្ណោះ ត្រូវបាន​ទទួលរង​នូវ​ការ​មើលងាយមើលថោក​ស​ព្វ​បែបយ៉ាង​ពី​សំណាក់​កងសន្តិសុខ​ខាងលើ ហើយ​លុយ​ដែល​ប្រមូលបាន​ពី​ការគាបសង្កត់​នេះ ត្រូវបាន​ប្រមូល​ដាក់​ក្នុង​ហោប៉ៅ​មេ​ផ្សារ​តែម្នាក់ឯង​។
កត្តា​នេះហើយ បានធ្វើ​ឲ្យ​លោក​មេ​ផ្សារ​ដើម​គ​មិន​ហ៊ាន​ដេញ​អ្នកលក់ដូរ​ទាំងនោះ ពីព្រោះ​ការប្រមូល​លុយ​នេះ​វា​មិនទាន់បាន​គ្រប់គ្រាន់​នៅឡើយ​។​
​អ្នកលក់ដូរ​តូចតាច តាមផ្លូវ​លេខ ៣៣៦​និង ២៥៣ ក្នុង​ផ្សារ​ដើម​គ កំពុងតែ​ក្តៅក្រហាយ​នឹង កងសន្តិសុខ​ផ្សារ​ដើរ​យកលុយ​ពី​ពួកគាត់ មាន​គ្នា​ជាង​១០​នាក់ ម្នាក់ ៥.០០០​រៀល​ក្នុង​មួយកន្លែង ដើម្បី​យកទៅ​ឲ្យ​លោក​កែ​ត ស៊ី​វិ​នី ប្រធាន​ផ្សារ ដាក់​ហោប៉ៅ​របស់ខ្លួន លើ​គំនរ​ញើស​ឈាម​អ្នកក្រីក្រ​។
​កន្លងមក​លោក​កែក ស៊ី​វិ​នី ប្រធាន​ផ្សារ​ដើម​គ បាន​និយាយថា​ជុំវិញ​បញ្ហា​ដែល​កងសន្តិសុខ​ដើរ​យកលុយ​ពី​អ្នកលក់ដូរ​ខាងលើនេះ​គឺ​ដើម្បី​រក​ចំណូល​ចូល​ផ្សារ​តែប៉ុណ្ណោះ​។ លោក​មិនបាន​បកស្រាយ​អ្វី​វែងឆ្ងាយ​នោះទេ ហើយ​លោក​មិន​ហ៊ាន​និយាយថា​លោក​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​កងសន្តិសុខ ដែល​ដើរ​យកលុយ​ពី​អ្នកលក់​នោះដែរ​។​
ករណី​ខាងលើនេះ លោក​កែក ស៊ី​វិ​នី បាន​និយាយ​បែប​យករួចខ្លួន​ថា​លោក​មិន​ហ៊ាន​ដេញ​ពលរដ្ឋ​លក់ដូរ​តូចតាច​នោះទេ​ដោយ​រង់ចាំ​ការស្នើសុំ​យោបល់​ទៅ​លោក​អភិបាល​រាជធានី ជាមុនសិន ដោយ​កន្លងមក​លោក​ពុំទាន់​មាន​វិធានការ​អ្វី​នោះឡើយ​។​
ក្រុមអាជីវករ​បាន​ត្អូញត្អែរថា បើ​នរណាម្នាក់​ហ៊ាន​ចេញមុខ​តវ៉ា​ចំពោះ​ការយក​លុយ​របស់​ពួកគេ​នោះ មិនយូរ​មិនឆាប់​ត្រូវតែ​ខ្ទាត​ចេញពី​កន្លែង​លក់ដូរ​ដោយសារតែ​ការ​រុក​គួ​ន​ពី​កងសន្តិសុខ ។ សកម្មភាព​ទាំងអស់នេះ បានធ្វើ​ឲ្យ​ពួកគាត់​មានការ​ធុញទ្រាន់​យ៉ាងខ្លាំង រីឯ​ថ្នាក់លើ ទំនងជា​មិនបាន​ដឹង​នោះឡើយ​។​
​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើ​តាមផ្លូវ​លេខ​៣៣៦ និង​ផ្លូវ​លេខ ២៥៣​មិន​សប្បាយចិត្ត​ចំពោះ​ការកកស្ទះ​ចរាចរណ៍ ដែល​គណៈកម្មការ​ផ្សារ​យក​ផ្លូវ​ធ្វើ​អាជីវកម្ម ហើយក៏​បាន​សំណូមពរ​ដល់​លោក​អភិបាលខណ្ឌ​ទួលគោក លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​មេ​តា្ត​ជួយ​ចាត់វិធានការ ទៅលើ​ប្រធាន​ផ្សារ​ដើម​គនេះ​ផង​។​
លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ទួលគោក បាន​ឲ្យ​ដឹងថា នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​លោក​នឹងធ្វើ​លិខិត​ជូនដំណឹង មក​បងប្អូន​ទាំងអស់ លែង​ឲ្យ​លក់ដូរ​តទៅទៀត​តាមផ្លូវ​ខាងលើនេះ ហើយក៏​ឈប់​ឲ្យ​កងសន្តិសុខ ធ្វើ​អ្វី​ផ្តេសផ្តាស​តទៅទៀត​ដែរ​។​
នៅមាន​ទំនាស់​ផ្ទៃក្នុង​រវាង​មេ​ផ្សារ​ជាមួយ​មេ​រង និង​ជាមួយ​កូនចៅ​ជាច្រើន​ទៀត ដែល​កាសែត អរិយធម៌​នឹង​លើក​យកមក​ចុះផ្សាយ​លេខ​ក្រោយៗ​ទៀត​៕ ដោយ​៖ ឃុន ពី​មូ​ច​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya