ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​លួច​ម៉ូតូ

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​លួច​ម៉ូតូ

ភ្នំពេញៈ កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅ​ចំណុច​មុខផ្ទះ​ជួល​គ្មាន លេខ ផ្លូវ​រថភ្លើង ក្រុមទី១០៤ ភូមិ២២ សង្កាត់​បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ឈ្មោះ ង៉ែត បូរ៉ាន់ ហៅ រ៉ា​ន់ ភេទ​ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់ នៅផ្ទះ​លេខ​៦៨Eo ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ផ្សារ​ដេប៉ូ ទី៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ជនរងគ្រោះ​ឈ្មោះ វណ្ណ ថា​រ៉ា ភេទ​ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ លេខ២៩៦G7 ផ្លូវលំ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ គាត់​បានមក​បន្ទប់ ដែល​ប្អូន​ជួល​ស្នាក់នៅ ហើយ​បាន​ទុក​ម៉ូតូ​ម៉ាក​Suzuki Smashv ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1BB-4857 ដោយ​ចាក់សោ ត្រឹមត្រូវ ហើយ​បាន​ដើរចូល​បន្ទប់ ដើម្បី​ផ្លាស់​ខោអាវ​មួយសន្ទុះ បាន​ចេញពី​បន្ទប់​មកវិញ ស្រាប់តែ​បាត់​ម៉ូតូ ភ្លាមនោះ​គាត់​និង​មិត្តភក្តិ បាននាំគ្នា​ជិះ​ម៉ូតូ​ស្វែង ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​កំពុង​បណ្ដើរ ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya