ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ របួសធ្ងន់ ដោយសារ​ម៉ូតូ​បុក​គូថ​ឡាន​ពេញទំហឹង

បុរស​ម្នាក់ របួសធ្ងន់ ដោយសារ​ម៉ូតូ​បុក​គូថ​ឡាន​ពេញទំហឹង

ភ្នំពេញៈ កាលពី​វេលា​ម៉ោងជាង៨យប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ​រហូត​សន្លប់​លែង​ដឹងខ្លួន ដោយសារ​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព និង​បើកបរ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​គូថ​រថយន្ត​ពេញទំហឹង នៅ​ចំណុច​មុខ​ណាហ្គា​វើ​ល ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

បុរស​រូបនេះ ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ១២៥ ស៊េរី​ឆ្នាំ២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះវិហារ 1B-3454។ ចំណែក​ភាគី​រថយន្ត​មិន​ចាំ​ម៉ាក ព្រោះ​ក្រោយពេល​កើតហេតុ បាន​បន្ថែម​ល្បឿន​ដាក់​មេ​ប្រូច​តែម្ដង។

នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ភាគី​ទាំងពីរ ទាំង​រថយន្ត និង​ម៉ូតូ​ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​ដូចគ្នា ប៉ុន្តែ​ខណៈ​មកដល់​ចំណុចកើតហេតុ រថយន្ត​ហាក់​បន្ថយល្បឿន​បន្តិច ទើប​ម៉ូតូ​ជ្រុល​បុក​រថយន្ត​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់ ហូរឈាម​តាម​ត្រចៀក​យ៉ាងខ្លាំង(មិន​ពាក់មួក​សុវត្ថិភាព) រងរបួស​ធ្ងន់ធ្ងរ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya