ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

ភ្នំពេញៈ កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ សហការ​ជាមួយ​ប៉ុស្តិ៍​បើក​ប្រតិបត្តិ​ការបង្ក្រាប​ជាក់ស្តែង ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្លូវលំ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់ ឈ្មោះ ប៊ុន វិ​រៈ ភេទ​ប្រុស អាយុ៣០ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មុខរបរ​មិន​ពិត​ប្រា​ដក(ជួញដូរ) និង​ដកហូត​សម្ភារៈ រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​មួយកញ្ចប់​ធំ​ល្មម និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន​មួយ។

ចំពោះមុខ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន កំពុង​សាកសួរ​យក​ចម្លើយ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya