ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » អ្នក​ជម្ងឺ​ស្រី​វ័យក្មេង ចោទប្រកាន់​បុគ្គលិក​ពេទ្យ​លោក វ៉ាន់​ស៊ុន ពីបទ​ប្រទូស​កេរ្តិ៍ ទីបំផុត…

អ្នក​ជម្ងឺ​ស្រី​វ័យក្មេង ចោទប្រកាន់​បុគ្គលិក​ពេទ្យ​លោក វ៉ាន់​ស៊ុន ពីបទ​ប្រទូស​កេរ្តិ៍ ទីបំផុត…

សៀមរាប ៖ ករណី​អ្នក​ជម្ងឺ​ស្រី​វ័យក្មេង​បានធ្វើការ​ចោទប្រកាន់​បុគ្គលិក​ពេទ្យ​លោក វ៉ាន់​ស៊ុន ពីបទ​ប្រទូស​កេរ្តិ៍​ដែល​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​មានការ​វែកញែក​រឿងរ៉ាវ​នេះ​ពេញ​បណ្តាញ​សង្គម ទីបំផុត​កញ្ញា​បាន​ដក​ពាក្យបណ្តឹង ដោយ​មិន​ទាមទារ​សំណង​អ្វី​ឡើង ដោយសារតែ​នាង​ចង់​ផ្ដល់ឱកាស​អោយ វ៉ាន់ ស៊ុន បាន​កែប្រែ​ខ្លួន​នឹង​សារភាព​កំហុសឆ្គង ដែល​បាន​លើសលួស​លើ​រូបនាង ។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ករ​បស់ ឧកញ៉ា ដេ​វិដ ឆា​ណាយ​វ៉ា បាន​រៀបរាប់​ឲ្យ​ដឹងថា  ខ្ញុំ​ទទួលដំណឹង​ថា​ក្មួយ ទា ស៊ីវ​ហ្គិ​ច បានដាក់​លិខិត​ដក​ពាក្យបណ្ដឹង​លើ​ក្មួយ វ៉ាន់​ស៊ុន ដោយ​មិន​ទាមទារ​សំណង ចូលទៅ​អយ្យការ​ខេត្តសៀមរាប​ហើយ​កាលពី​ម្សិលមិញ​នេះ យោងតាម​ហេតុផល​ដ៏​ល្អ​គឺ​នាង​ចង់​ផ្ដល់ឱកាស​អោយ វ៉ាន់ ស៊ុន បាន​កែប្រែ​ខ្លួន​នឹង​សារភាព​កំហុសឆ្គង ដែល​បាន​លើសលួស​លើ​រូបនាង​ជា ( ករណីនេះ​ជន វ៉ាន់ ស៊ុន បាន​សារភាព​កំហុស​ថា​បាន​ប្រព្រឹត្ត​លើ កញ្ញា ទា ស៊ីវ​ហ្គិ​ច ) ។

នេះ​ជា​សក្ខីភាព​ដ៏​ល្អ​មួយ​បញ្ជាក់ថា​កញ្ញា ទា ស៊ីវ​ហ្គិ​ច មានចិត្ត​មេត្តា​សន្ដោស​នឹងមិន​ចង់អោយ​ក្មួយ វ៉ាន់​ស៊ុន ទទួលទោស​ជាប់ពន្ធនាគារ ហើយ​បាត់បង់​អនាគត​រួមទាំង​គ្មាន​ទីពឹង​និង​ក្នុងការ​រកប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ឡើយ នាង​ទាមទារ​ត្រឹមតែ​អោយ​ជន វ៉ាន ស៊ុន សារភាព​កំហុសឆ្គង​ជា​សាធារណៈ ដើម្បី​ជា​សក្ខីកម្ម​បញ្ជាក់​ទៅ​ជន​ជ្រុលនិយម​មួយចំនួន​អោយ​បញ្ចប់​នៅ​វប្បធម៌​លាប​ពណ៌ ប្រឌិត​ព័ត៌មាន​ញុះញង់​អោយ​នាង​ដែលជា​ភាគី​រងគ្រោះ​កាន់តែ​រងគ្រោះ​បន្តទៅទៀត ។ជាពិសេស​ការប្រមាថ​ក្នុងន័យ​បទល្មើស បរិហាកេរ្តិ៍​ជា​សាធារណៈ ជាពិសេស​មន្ទីរ​សម្រាក​ដែល​មិនមាន​ភាព​ទទួលខុសត្រូវ​លើ​អ្នកជំងឺ​ខ្ញុំ​ឧកញ៉ា ដេវីត​ឆាយណាវ៉ា សុំ​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​ក្មួយ ស៊ីវ​ហ្គិ​ច ដែល​មិន​ប្រកាន់​ខឹង​ចំពោះ​កំហុស​របស់​ក្មួយ​វ៉ាន់ ស៊ុន ជាពិសេស​ខ្ញុំ​ស្នើរ​សុំអោយ​មហាជន​មិត្តភក្តិ​សាច់ញាតិ វ៉ាន ស៊ុន ទាំងអស់​ឈប់​ព្យាយាម​ការពារ​កំហុស​ក្មួយ វ៉ាន់ ស៊ុន បន្តទៀត ដែល​មើលទៅ​វា​ជា​ការជំរុញអោយ​ក្មួយ​វ៉ាន់​ស៊ុន​កាន់​តែមាន​កំហុស​លើស​ដើម នឹង​បន្ថែម​ភាព​ក្ដៅក្រហាយ​ដល់​ជនរងគ្រោះ​យ៉ាង​លើសលុប​លើ​ផ្នែក​បញ្ហា​ផ្លូវចិត្ត ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya