ភ្នំពេញ៖ កម្លាំងនគរបាល ស្រុកខ្សាច់កណ្តាល បានសហការ ជាមួយកម្លាំង នគរបាលប៉ុស្តិ៍បាក់ដាវ បានបង្ក្រាប ករណីជួញដូរគ្រឿងញៀន ដោយបានឃាត់ខ្លួន បុរសម្នាក់ដែលជាអ្នក ចែកចាយគ្រឿងញៀន។
ករណីនេះបាន កើតឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង១៥និង៣០នាទីដោយ កម្លាំងនគរបាល ស្រុកខ្សាច់កណ្តាល សហការ ជាមួយកម្លាំង នគរបាល ប៉ុស្តិ៍បាក់ដាវ បានធ្វើការស្ទាក់ឃាត់ខ្លួនឈ្មោះ ច្រាយ រុន ជាមុសញ្ញាចែកចាយថ្នាំញៀន នៅចំណុច ភូមិកំលាំងចំលង ឃុំកំលាំងចំលង ដោយរឹបអូសបានថ្នាំញៀន ប្រភេទម៉ា
ទឹកកកចំនួន១១ កញ្ចប់តូច ដែលដាក់ក្នុងហោប៉ាវខោ ព្រមទាំងម៉ូតូ និងប្រាក់៤១០០រៀល ហើយបានបញ្ជូន មកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល។
ជនសង្ស័យមានឈ្មោះ ច្រាយ រុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកំពង់ល្វា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕