ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ល្បែង​ហ្គេម​បាញ់​ត្រី ឃាត់​មនុស្ស៩នាក់​ដកហូត​ហ្គេម២ទូរ ថ្នាំញៀន៦កញ្ចប់

បង្ក្រាប​ល្បែង​ហ្គេម​បាញ់​ត្រី ឃាត់​មនុស្ស៩នាក់​ដកហូត​ហ្គេម២ទូរ ថ្នាំញៀន៦កញ្ចប់

 ភ្នំពេញ ៖  ហេតុការណ៍​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី​នេះ ធ្វើឡើង កាលពី​វេលា​ម៉ោង ១០ និង៣០នាទី ព្រឹក​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះ​លេខ១៩៥៩ដេ ( យីហោ ) 27 Net ២៤ម៉ោង  ផ្លូវ​លេខ​បេតុង ក្រុម៥ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា ដោយមាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅរស់​តំបន់​នោះ អំពី​ការបើក​ល្បែងស៊ីសង  ប្រភេទ ហ្គេម​បាញ់​ត្រី  នេះ ទើប​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​សែន​សុខ បញ្ជា​ផ្ទា​ល់ពី​លោក​វរសេនីយ៍ឯក ម៉ក់ ហុង បើក​ការស្រាវជ្រាវ រហូត​កំណត់​ទីតាំង​បានច្បាស់លាស់ ឈានដល់​ការ ចុះបង្ក្រាប​ជាក់ស្តែង ។

 

ប្រតិបត្តិ​ការណ៍​នេះ សមត្ថកិច្ច​ឃាត់​មនុស្ស ៩នាក់ ក្នុងនោះ ស្រី ១នាក់ ដកហូត ទូរ​ហ្គេម​បាញ់​ត្រី ចំនួន ២ទូរ លុយ​ខ្មែរ ចំនួន ៤១ម៉ឺន​រៀល ក្រាម​ព​ណ៍ស​ថ្លា ចំនួន ៦កញ្ចប់ ម៉ូតូ ៣គ្រឿង និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត ។

 

ជនសង្ស័យ​ទាំង ៩នាក់ ក្នុងនោះ​ម្នាក់​ឈ្មោះ វង្ស ស្រីមុំ ភេទ ស្រី អាយុ៤០ឆ្នាំ មុខរបរ អ្នកមើលការខុសត្រូវ នៅក្នុង​ទីតាំង​ហ្គេម​បាញ់​ត្រី ខាងលើ ចំណែក ៨នាក់ ទៀត គឺមាន​ម្នាក់ ជា​សន្តិសុខ និង៧នាក់​ផ្សេងទៀត គឺជា​អ្នកលេង ។ ជនសង្ស័យ​ទាំងអស់ រួមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាមច្បាប់  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya