ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៥នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៥នាក់ ករណី​គ្រឿងញៀន

(ភ្នំពេញ)៖កាលពី​វេលា​ម៉ោង៤និង០០នាទី​ទាបភ្លឺ ថ្ងៃទី៨ខែកក្កដា​ឆ្នាំ២០១៧ កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៥នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន។ការឃាត់ខ្លួន​នៅតាម​បណ្តោយ​លេខ៧០ត្រង់ចំណុច​មុខផ្ទះ​គ្មាន​លេខ​ក្រុមទី១ភូមិ​បាក់​ទូក​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​ចំនួន៥នាក់​នោះ,ឈ្មោះ​មឿង​រស្មី​ភេទ​ប្រុស​អាយុ៤៤ឆ្នាំ,ឈ្មោះ​ចួន​ចឹ​ម​ភេទ​ប្រុស​អាយុ២២ឆ្នាំមាន​មុខរបរ​ជង​សំណង់(ប្រើប្រាស់)ស្នាន​ក់នៅ​កើតហេតុ​ខាងលើ។ឈ្មោះ​លឹម​សូ​លីហ្សា​ភេទ​ប្រុស​អាយុ១៨ឆ្នាំ,ឈ្មោះ​អ៊ីង​ហួរ​ភេទ​ប្រុ​អាយុ១៨ឆ្នាំ,ឈ្មោះ​ស៊ិន​កុសល់​ភេទ​ប្រុស​អាយុ២២ឆ្នាំ​ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​ចំនួន២៣កញ្ចប់​និង​ម៉ូតូ​មួយគ្រឿង

នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ល្បាត​ប្រទះឃើញ​ជនសង្ស័យ២នាក់​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​រីឯ​បក្ខពួក៣នាក់​ទៀត​កំពុងតែ​ដើរ​ដោយមាន​ការសង្ស័យ​ក៏​ឃាត់ខ្លួន​ឆែកឆេរ​រកឃើញ​ម្សៅ​ពណ៌​ស​ថ្លា​ចំនួន២៣កញ្ចប់​ហើយក៏​ធ្វើការ​ឃាត់ខ្លួន​តែម្តង  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya