ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់ ចាប់រំលោភ​បានសម្រេច បែកការ​មាន​អ្នក​ទី៣ឃើញ

ជនសង្ស័យ​ម្នាក់ ចាប់រំលោភ​បានសម្រេច បែកការ​មាន​អ្នក​ទី៣ឃើញ

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ នៅ​សៀ​ល ថ្ងៃ ទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅ​ភូមិ​ត្រពាំង​ស្លែង សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ មានជ័យ ។ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​នារី​ម្នាក់​បានសម្រេច ។

ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​គឺធ្វើឡើង តាម​ពាក្យបណ្តឹង​របស់​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ ។ សមត្ថកិច្ច​បានឱ្យដឹង​បន្តថា មុនពេល​កើតហេតុ​វេលា​ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះ​រួមជាមួយ​ប្អូន​បាន​ទៅ​ចង​គោ​នៅក្រោយ​ផ្ទះ​ប្រហែល​ចំងាយ២០០ម៉ែត្រ ។

បន្ទាប់ពី​ចង​គោ​រួច​ជនរងគ្រោះ និង​ប្អូន​បានមក​បេះ​ផ្លែ​ព្រីង​ចៃដន្យ​ជួបនឹង​ជនសង្ស័យ ដោយសារតែ​បេះ​ព្រីង​មិនបាន​ដោយ​អង្ក្រង​ច្រើនពេក​ជនសង្ស័យ​បាន​ប្រើ​ប្អូន​ជនរងគ្រោះ​ឱ្យ​រត់​ទៅផ្ទះ​យក​កាំបិត​មក​កាប់​មែក​ព្រីង ក្រោយពី​ប្អូន​ជនរងគ្រោះ​រត់​ទៅផ្ទះ​ឃើញ​ឱកាស​ស្ងាត់​ល្អ ជនសង្ស័យ​បានធ្វើ​សកម្មភាព​រំលោក​សេពសន្ថវៈ​លើ​ជនរងគ្រោះ​រហូត​បានសម្រេច ស្របពេលនោះ​មាន​បុរស​ចំណាស់​ម្នាក់​បានឃើញ​ហើយ​ក៏បាន​ជំរុញ​ឱ្យ​ជនរងគ្រោះ​ទៅប្រាប់​ឪពុកម្តាយ​ដើម្បី​ប្តឹង​សមត្ថកិច្ច ។

បុរស​ជា​ជនសង្ស័យ​មានឈ្មោះ ម៉ន គា អាយុ៣៥ឆ្នាំ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ ល.ច.រ អាយុ១៨ឆ្នាំ រស់នៅ​ភូមិ-ឃុំ​ជាមួយគ្នា ។ ក្រោយ​ការសាកសួរ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ចាត់ការ​តាម​នីតិវិធី ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya