ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាលឱ្យ​ស្លាប់​ទាំង​មនុស្ស និង​ស្លាប់​ទាំង​ម៉ូតូ MSX

គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាលឱ្យ​ស្លាប់​ទាំង​មនុស្ស និង​ស្លាប់​ទាំង​ម៉ូតូ MSX

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង០៧ និង៣០នាទី​យប់ ថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៧ ស្ថិត​លើផ្លូវ​ជាតិ​លេខ៥៧ក្នុងភូមិ​សំរោង ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​និង​រថយន្ត បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ជិះ​បញ្ច្រាសទិស​គ្នា ។

ជនរងគ្រោះ​ជា​អ្នកបើក​ម៉ូតូ​ឈ្មោះ​កែ ប៊ុន​ឈឿន ភេទ​ប្រុស អាយុ១៨ឆ្នាំ ជា​អ្នក​ធ្វើស្រែ មាន​ទីលំនៅ​ក្នុងភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណន់ (ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ)ជិះ​ម៉ូតូ​ម៉ាក​ហុងដា MSX ពណ៌.ស លាយ​ពណ៌​លឿង​គ្មាន​ស្លាក​លេខ និង​ជិះ​មិន​ពាក់មួក​សុវត្ថិភាព ។ ចំណែក​អ្នកបើករថយន្ត​មិន​ស្គាល់​នោះទេ បាន​បើក​គេច​ចេញពី​កន្លែង​កើត ហេតុភ្លាមៗ ប៉ុន្តែ​ឃើញ​ជ្រុះ​កាង​រថយន្ត​ពណ៌.ស្ករ និង​មាន​ស្លាក​លេខ​ភ្នំពេញ​2O-2299 ។ បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​ចរាចរណ៍​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ខាងលើ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya